ព័ត៌មាន
នៅក្នុងទីក្រុងសេអ៊ូល ការដាក់ឲ្យអនុវត្តច្បាប់អាជ្ញាសឹក ធ្វើឲ្យមានការចងចាំពីស្ថានភាពដ៏ខ្មៅងងឹត
ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យមានការចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។ ក្នុងចំណោមក្រុមអ្នកតវ៉ា ក៏មានលោក Lee Chul-Woo ដែលមានអាយុ៧០ឆ្នាំ។ លោក Lee ពុំមែនជាមនុស្សចម្លែកចំពោះសកម្មភាពនយោបាយនោះទេ។ លោកបានចូលរួមក្នុងការប្រមូលផ្តុំនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
នៅពេលដែល លោក Yoon ប្រកាសច្បាប់អាជ្ញាសឹកក្នុងសប្តាហ៍នេះ វាបានរំឮកភ្លាមៗពីការចងចាំនៃការរំលោភបំពានកាលពីពេលកន្លងទៅដោយបុរសខ្លាំងខាងយោធារបស់ប្រទេសកូរ៉េខាងត្បូង និងអ្នកអនុវត្តរបស់ពួកគេ។
លោក Lee បាននិយាយថា លោកត្រូវបានទាហានវាយដំ និងចាប់ខ្លួន ដោយបន្សល់ទុកនូវស្នាមរបួស ដែលនៅតែធ្វើឲ្យលោកមានសុបិន្តអាក្រក់។
លោកប្រធានាធិបតី Yoon នៅសប្តាហ៍នេះ បានធ្វើឱ្យប្រទេសភ្ញាក់ផ្អើលដោយការប្រកាសច្បាប់អាជ្ញាសឹកនៅពេលយប់ របស់លោក។ ចំណ់ការេះ បានធ្វើឲ្យានការកើនឡើងការប្រឆាំងភ្លាមៗ។ ក្រុមបាតុករ បានធ្វើដំណើរទៅកាន់សភា ជាកន្លែងដែលពួកគេប្រឈមមុខជាមួយទាហាន។
សមាជិកសភា នៅខាងក្នុង បានបោះឆ្នោតច្រានចោលសេចក្តីប្រកាសច្បាប់អាជ្ញាសឹក ដែលប៉ុន្មានម៉ោងក្រោយមក លោក Yoon បានដកចេញសេចក្តីប្រកាសនេះវិញ ។
លោក Lee Chul-Woo ដែលមានអាយុ៧០ឆ្នាំ និយាយថា «ខ្ញុំមានអារម្មណ៍ធូរស្រាលនៅពេលដែល លឺថាច្បាប់អាជ្ញាសឹក បានបរាជ័យ ប៉ុន្តែរាល់ពេលដែលខ្ញុំឮអំពីច្បាប់អាជ្ញាសឹក វានាំមកនូវការចងចាំទាំងនោះមកវិញ»។


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក