ព័ត៌មាន
UN៖ ជនស៊ីវិលរាប់រយនាក់ស្លាប់ និង៣៧០.០០០នាក់ភៀសខ្លួននៅភាគខាងជើងស៊ីរី
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ជនស៊ីវិលរាប់រយនាក់ ត្រូវបានសម្លាប់ ឬរងរបួស ហើយយ៉ាងហោចណាស់មនុស្ស៣៧០.០០០នាក់ បានភៀសខ្លួនក្នុងរយៈពេលមួយសប្តាហ៍នៃការប្រយុទ្ធគ្នា នៅភាគខាងជើងប្រទេសស៊ីរី។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានព្រមានថា អរិភាពដែលកំពុងកើនឡើងនៅភាគខាងជើង ដែលរីកកាន់តែធំដល់ផ្នែកផ្សេងទៀតរបស់ប្រទេស បង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ជនស៊ីវិល ហើយការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បានគំរាមដល់ការដឹកជញ្ជូនជំនួយ។
អង្គការ OCHA បាននិយាយថា ជនស៊ីវិលរាប់រយនាក់ ត្រូវបានប៉ាន់ប្រមាណថា បានស្លាប់ ឬរងរបួសក្នុងមួយសប្តាហ៍កន្លងទៅនេះ ទោះបីជាស្ថានភាពមានភាពបត់បែនក៏ដោយ ហើយតួលេខជនរងគ្រោះពិតប្រាកដនៅពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយ។
យោងតាមការិយាល័យ បានឲ្យដឹងថា ាប់ាំងពីការកើនឡើងនៃអរិភាពនៅក្នុងប្រទេសស៊ីរី មនុស្សយ៉ាងហោចណាស់ ៣៧០.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន រួមទាំង១០០.០០០នាក់ បានភៀសខ្លួនចេញច្រើនជាងម្តង ហើយពួកគេភាគច្រើនគឺជាស្ត្រី និងកុមារ។
ការិយាល័យបាននិយាយថា ខ្លួនបានទទួលរបាយការណ៍ថាជនស៊ីវិលជាង៣៧០នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងHama តែមួយ។
អង្គការ OCHA បាននិយាយថា សេវាសាធារណៈ និងកន្លែងសំខាន់ៗនៅទីក្រុងអាឡេប៉ូ ត្រូវបានរំខាន ឬមិនដំណើរការដោយសារតែកង្វះការផ្គត់ផ្គង់ និងបុគ្គលិក ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពក្នុងតំបន់ ដែលនាំទៅដល់ការផ្អាកប្រតិបត្តិការនៅមណ្ឌលសុខភាពសំខាន់ៗនៅទីក្រុងអាឡេប៉ូ និងទីក្រុងអ៊ីដលីប៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក