ព័ត៌មាន
លោក Trump វិលមកកាន់ឆាកអន្តរជាតិវិញ នៅឯកម្មវិធីបើកសម្ពោធវិហារ Notre-Dame ឡើងវិញ នៅទីក្រុងប៉ារីស
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានវិលត្រលប់មកកាន់ឆាកអន្តរជាតិវិញហើយ នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) នេះ ដោយត្រូវចូលរួមជាមួយបណ្ដាមេដឹកនាំផ្សេងទៀត ក្នុងកម្មវិធីបើកសម្ពោធឡើងវិញនូវវិហារ Notre-Dame ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយបើទោះបីត្រឹមតែជាភ្ញៀវឯកជនក៏ដោយ ក៏លោកកំពុងត្រៀមរួចរាល់ហើយ ដើម្បីដោះស្រាយវិបត្តិអន្តរជាតិនានា។
នេះនឹងក្លាយជាដំណើរក្រៅប្រទេសលើកដំបូងរបស់លោក Trump គិតចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីមួយខែមុន ហើយវាអាចផ្តល់ឱកាសឲ្យប្រធានាធិបតីបារាំង លោក Emmanuel Macron ដើរតួជាអ្នកសម្របសម្រួល រវាងអឺរ៉ុប និងអ្នកនយោបាយអាមេរិកដែលមិនអាចទាយទុកមុនបាន ពោលគឺជាតួនាទីដែលមេដឹកនាំបារាំងធ្លាប់ពេញចិត្ត នាពេលកន្លងមក។
ឥស្សរជនទាំង ២ ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅខាងក្រៅនៃដំណើរទស្សនកិច្ចថ្ងៃសៅរ៍នេះ។ ខណៈពេលដែលមិនមានរបៀបារ សម្រាប់ិច្ចពិភាក្សាត្រូវបានប្រកាសឲ្យដឹង បណ្ដាមេដឹកនាំអឺរ៉ុប មានការព្រួយបារម្ភថា លោក Trump អាចដកជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងដំណាក់ដ៏សំខាន់នៃសង្រ្គាម ដែលប្រទេសនេះប្រឹងប្រែងទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី។
លោក Macron គឺជាអ្នកគាំទ្រដ៏រឹងមាំនៃសម្ព័ន្ធភាពណាតូ និងការប្រយុទ្ធរបស់អ៊ុយក្រែន ខណៈដែលលោក Trump មានអារម្មណ៍ថា បណ្តាប្រទេស នៅអឺរ៉ុប ត្រូវចំណាយបន្ថែមទៀត សម្រាប់ការការពាររួមរបស់ពួកគេ ហើយថា ដំណោះស្រាយចរចា គឺចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Trump នឹងចូលរួមជាមួយមេដឹកនាំពិភពលោក និងឥស្សរជនបរទេសរាប់សិបនាក់ ក្នុងពិធីបើកសម្ពោធឡើងវិញនូវវិហារ Notre-Dame ដែលត្រូវបានបិទរយៈពេល ៥ឆ្នាំកន្លះ បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញ ដោយសារអគ្គិភ័យ។ គេមិនច្បាស់ទេថា តើលោក Trump នឹងជួបមេដឹកនាំផ្សេងទៀតក្រៅពីលោក Macron ដែរ ឬទេ។ ក្រុមការងារអន្តរកាលរបស់លោក Trump មិនឆ្លើយតបនោះឡើយទៅនឹងសំណើសុំព័ត៌មានលម្អិត៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម