ព័ត៌មាន
សមាជិកសភាគណបក្សកាន់អំណាចកូរ៉េខាងត្បូង ធ្វើពហិការមិនចូលរួមការបោះឆ្នោតចោទប្រកាន់
សមាជិកសភាស្ទើរតែទាំងអស់មកពីគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានដើរចេញពីសភា ដើម្បីធ្វើពហិការការបោះឆ្នោតប្រឆាំងនឹងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដោយផ្ដល់ការធានាយ៉ាងមានប្រសិទ្ធភាពថា ដំណើរការនោះនឹងមិនជោគជ័យទេ។
យោងតាមរូបភាពវីដេអូផ្សាយផ្ទាល់ បានបង្ហាញឲ្យឃើញថា សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់លោក Yoon បានដើរចេញពីសភា ខណៈមានអ្នកតវ៉ារាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅខាងក្រៅអគាររដ្ឋសភានោះ ដោយទាមទារឲ្យលោកចុះចេញពីតំណែង។
គួរបញ្ជាក់ថា បើទោះបីជាលោក Yoon បានសុំអភ័យទោស នៅថ្ងៃសៅរ៍នេះ សម្រាប់ការប៉ុនប៉ងរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះក៏ដោយ ក៏លោកមិនបានលាលែងពីតំណែងនោះដែរ ដោយបានផ្គើននឹងការដាក់សម្ពាធដ៏ខ្លាំង ដើម្បីឲ្យលោកចុះចេញពីតំណែង សូម្បីតែពីសមាជិកួយចនួន នៅក្នុងបក្សកាន់អំណាចរបស់ោក៕




-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង