ព័ត៌មាន
សិស្សវិទ្យាល័យ ហ៊ុន សែន តាខ្មៅជាង៥០០នាក់ទទួលបានសៀវភៅ«រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ»
ភ្នំពេញ ៖ សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ជាង៥០០នាក់ បានទទួលសៀវភៅ “រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” ម្នាក់ៗមួយក្បាល ដើម្បីយកទៅសិក្សា និងបានយកសម្តេចតេជោ ជាបុគ្គល់គំរូប្រចាំជីវិត។
ប្រាប់ទូរទស្សន៍ BTV លោក ទី ណាដា នាយកវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ថា សៀវភៅ រៀនពីហ៊ុនសែន ដើម្បីជោគជ័យមួយនេះ នឹងជួយឱ្យសិស្សានុសិស្សរបស់លោក មានមូលដ្ឋានគ្រឹះ ក្នុងការសិក្សារៀនសូត្រ ពិសេសគឺការតស៊ូ ដោយសិស្សនុសិស្សទំាងអស់ នឹងចងចាំសម្តេចតេជោ ហើយសិស្សានុសិស្សទំាងអស់ នឹងជ្រើសរើសសម្តេចតេជោ ជាបុគ្គល់គំរូប្រចាំជីវិត ក្នុងនេះលោកចង់ឱ្យសិស្សានុសិស្សរបស់លោក បានអានសៀវភៅ ”រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” ឱ្យបានគ្រប់ៗគ្នា ព្រោះសម្តេចតេជោ ជាវីរជនដ៏ឆ្នើម បានធ្វើឱ្យប្រទេសកម្ពុជា បានរីកចម្រើន និងមានសុខសន្តិភាពដល់បច្ចុប្បន្ន។
ចំណែកឯកឧត្តម ហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល បានប្រាប់ដែរថា ការអានអំណាន ជាគន្លឹះសំខាន់បំផុតសម្រាប់អ្នកសិក្សា ហើយតាមរយៈសៀវភៅ ”រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ” គឺជាសៀវភៅសំខាន់ ដែលសិស្សានុសិស្សគួរតែអានឱ្យចប់ ដើម្បីស្វែងយល់ពីការតស៊ូគ្រប់បែបយ៉ាងបស់េកនាំកម្ពុជា ែលបានធ្វើឱ្យប្រទេសជាតិរីកចម្រើន និងមានសុខសន្តិភាពដល់បច្ចុប្បន្ន ពិសេសដើម្បីឱ្យយុវជនបានយកគំរូវីរៈភាពមួយនេះ ឯកឧត្តមនឹងបន្តចែកសៀវភៅនេះនៅតាមវិទ្យាល័យផ្សេងៗទៀត ដើម្បីឱ្យសិស្សានុសិស្សបានដើមទុនប្រចាំជីវិត និងជាពន្លឺឆ្ពោះទៅរកភាពជោគជ័យ។
គួរបញ្ជាក់ថា សៀវភៅ ’ រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ ’ នេះ មាន១២៧ទំព័រ ដោយផ្តោតសំខាន់ពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងបានផ្តោតសំខាន់លើ៣ចំណុចសំខាន់ ទី១ និយាយពីសម្តេចតេជោជា បិតាស្ថានិកសន្តិភាពបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះ ឈ្នះ ទី២និយាយពីសម្តេចតេជោជា អគ្គមគ្គុទេសន៍ស្តារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តសម្រាប់ប្រទេសជាតិ និងទី៣សម្តេចតេជោជា អគ្គមគ្គុទេសន៍រក្សាស្ថេរភាពសេដ្ឋកិច្ច រក្សាលំនឹងជីវភាពប្រជាជន និងសង្គម ហើយសៀវភៅនេះស្រាវជ្រាវ និងនិពន្ធ ដោយ លោក ទូច សុឃៈ បច្ចុប្បន្នអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕
ដោយ ៖ គង់ រ៉េន









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម