ព័ត៌មាន
ឯកឧត្តម កើត រិទ្ធ អញ្ជើញសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូក ខណៈសម្ដេចធិបតីជំរុញឱ្យក្រុមការងារពន្លឿនការជួសជុលផ្សារបឹងឈូកឡើងវិញ
បាត់ដំបង៖ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបងដែលរងគ្រោះដោយអគ្គិភ័យហើយទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់។
ឯកឧត្តម កើត រិទ្ធ បានរំលឹកពីប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះតូបកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលនជួូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ចំពោះការជុសជុលតូបដែលបានឆេះឡើងវិញត្រូវរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប។
ឯកឧត្តមប្រធានក្រុមការងារ ថ្លែងបញ្ជាក់បន្ថែមថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារសាងសង់ពន្លឿនការជួសជុលផ្សារបឹងឈូកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីប្រមុខរាជរដ្ឋាភិបាល។
សូមរំលឹកថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជីវករផ្សារបឹងឈូកដែលលក់ដូរជុំវិញផ្សារឆេះកន្លងមក ត្រូវផ្អាកការលក់ដូរមួយរយៈសិនចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះតទៅដើម្បីក្រុមការងារសាងសង់នឹងពន្លឿនការវាយប្លង់សេ និងជញ្ជាំងដែលខូចខាត យកកំទេចកំទីចេញឱ្យបានឆាប់ដើម្បីបងប្អូនអាចចូលលក់ដូរវិញដោយសុវត្ថិភាព។
សំណង់អគារផ្សារបឹងឈូកនេះ បានដំណើរការសាងសង់នៅក្នុងឆ្នាំ១៩៩២ និងសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ១៩៩៦។អាគារផ្សារបឹងឈូកជាន់ទី១ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនាយប់ថ្ងៃទី៣ ខែវិច្ឆិកាបណ្ដាលឱ្យឆេះអស់តូបចំនួន១៤៨តូប៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម