ព័ត៌មាន
ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម»
ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។
ឯកឧត្តម ហេង សួរ បានថ្លែងថា ទិវាសិទ្ធិមនុស្ស ១០ធ្នូ ប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅក្នុងឆ្នាំ១៩៤៨ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសិទ្ធិសេរីភាព ដោយគ្មានការបែងចែក និងរើសអើងអំពីជាតិសាសន៍ ពសម្ប ភេទ អាយុ ភាសា សាសនា មតិយោបល់ ប្រភពដើមនៃជាតិ ឬសង្គម ស្ថានភាពសេដ្ឋកិច្ច កំណើត ពិការភាព ឬស្ថានភាពអ្វីផ្សេងនោះឡើយ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ទិវាសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៤៨ គឺបន្ទាប់ពីសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់រយៈពេល៣ឆ្នាំ ដោយក្នុងន័យនេះបង្ហាញយ៉ាងច្បាស់ថា បើសិនជានៅពេលកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម គឺយើងមិនមានឱកាសក្នុងការនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍនោះឡើយ ព្រោះអ្វីដែលយើងត្រូវការជាចំបងគឺការបញ្ចប់សង្រ្គាម។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកផងដែរថា សម្រាប់កម្ពុជា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារ ជាដើម។ ជាក់ស្តែង ទើបតែក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាមក្នុងប្រទេសទាំងស្រុង ទើបយើងអាចមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ រួមទាំងការគិតគូរពីប្រព័ន្ធគាំពារសង្គមផងដែរ។ ជាពិសេសរហូតមកដល់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកយ៉ាងទូលំទូលាយដែលគ្របដណ្តប់ចាប់តាំងពីអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ រហូតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតផង។
ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព សមាគម ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៦ ១៥៧, និងសមាគមនិយោជកមានចំនួន ១២។ ដោយឡែក ចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហា្ទ គិតត្រឹមខែកុម្ភៈ ្នាំ២០២៤ មានចំនួន ៦ ៤៤៩ ក្នុងនោះសមាគមមានចំនួន២ ៧៦០, អង្គការក្រៅរដ្ឋាភិបាល ចំនួន៣ ៥៣៦, សមាគមជនជាតិដើមភាគតិចចំនួន ១៥៣។ ទន្ទឹមនេះ សម្រាប់វិស័យសារព័ត៌មាន បច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត, សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។ ទាំងនេះបង្ហាញថា កម្ពុជាមានលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ។
ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា៕










-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន7 days agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ