ព័ត៌មាន
ពានរង្វាន់បាល់ទាត់អាស៊ាន៖ គោព្រៃកម្ពុជាបើកការប្រកួតស្មើខ្លាលឿងម៉ាឡេស៊ី ២ទល់នឹង២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើកការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍២០២៤ ពូល A ស្មើក្រុមខ្លាំង និងជាម្ចាស់ជើងឯកឆ្នាំ២០១០ ម៉ាឡេស៊ី ២ទល់នឹង២ នៅពហុកីឡដ្ឋាន រាជធានីភ្នំពេញ ពីមុខអ្នកគាំទ្រជាង២០ ០០០នាក់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
ជំនួបនេះ១០នាទីមុនចប់វគ្គទី១ ភ្ញៀវ ម៉ាឡេស៊ី ផ្តើមនាំមុខដោយការតែតបញ្ចូលទីរបស់កីឡាករ Stuart John Wilkin ពេលដែលកីឡាករ Daniel Ting បញ្ជួនបាល់ឱ្យ។ ចប់វគ្គទី១ ខ្លាលឿងម៉ាឡេស៊ីនាំមុខ គោព្រៃកម្ពុជា ១ទល់០។
លេងវគ្គទី២បានត្រឹម៧នាទី កម្ពុជា វាយបកតាមស្មើវិញ ពេលដែលកីឡាករ Abdel Kader Coulibaly របស់ក្លឹបអាយ អេស អាយដង្កោសែនជ័យ ទាត់បញ្ចូលទី បន្ទាប់ពីកីឡាករវ័យក្មេងព្រះខ័នរាជស្វាយរៀង គឹម សុខយុទ្ធបញ្ជួនបាល់ទៅឱ្យ។ ៨នាទីបន្ទាប់កីឡាករដូរចូល សា ទី បន្ថែមគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះ ពេលដែលសឿយ វិសាល បញ្ជួនបាល់ឱ្យ។
តែនៅនាទីទី៧៤ ម៉ាឡេស៊ីតាមស្មើដោយគ្រាប់បាល់របស់កីឡាករ Fergus Tierney។ ទីៅសល់គ្មនគ្រាប់បាល់បន្ថែមទេ ទោះបីក្រុមទាំងពីរដាក់សម្ពាធគ្នាទៅវិញទៅមកដ៌ដោយ។
ក្រោយចប់ការប្រកួតគ្រូបង្វឹកម៉ាឡេស៊ី Pau Marti ប្រាប់អ្នកសារព័ត៌មានថានេះការប្រកួតដ៌លំបាកមួយ ជាមួយម្ចាស់ផ្ទះដែលមានអ្នកគាំទ្រច្រើន ហើយមិនបន្ទោសកីឡាករនោះទេ ។ លោកសម្តែងការខកចិត្តពេលដែលនាំមុខហើយ ត្រូវគូប្រកួតវាយបក និងរបូតគ្រាប់បាល់។ តែនេះជាការប្រកួតទី១ យើងនៅសល់ប្រកួតច្រើនទៀត។
ចំនែកគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Koji Gyotoku បានលើកឡើងដែរថាការប្រកួតដំបូងនេះជាការប្រកួតដ៏តានតឹង។ ដូចយើងដឹងហើយម៉ាឡេស៊ីជាក្រុមល្អ ហើយយើងធ្វើបានលទ្ធផលបែបនេះ ពិតជាល្អសម្រាប់យើង។ការប្រកួតបន្ទាប់នឹងធ្វើឱ្យបានល្អជាងនេះ។
កីឡាករ គឹម សុខយុទ្ធ បង្ហាញក្តីរីករាយដោយសារក្រុមប្រឹងប្រែងទាំងអស់គ្នា តែយ៉ាងណាក៏មិនសប្បាយចិត្តនោះដែរដោយសារមិនបានឈ្នះការប្រកួតនេះ។
ក្រោយចប់ការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក៏បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីប្រកួតជាមួយជម្រើសជាតិសិង្ហបុរី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។ ការប្រកួតនេះ និងប្រកួតផ្សេងទៀត BTV News ផ្សាយផ្ទាល់៕













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក