ព័ត៌មាន
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានតួនាទីសំខាន់ជួយក្រសួងសុខាភិបាលលើការងារថែទាំ ព្យាបាល និងបង្ការជំងឺ
ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអៈអាងថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជាមជ្ឈមណ្ឌលជាតិមួយ ដែលមានតួនាទីសំខាន់ជួយក្រសួងសុខាភិបាល លើការងារថែទាំ ព្យាបាលជំងឺ និងបង្ការជំងឺផងដែរ។

ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី យ៉ាងដូច្នេះក្នុងសិក្ខាសាលាស្តីពីការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម អនុរដ្ឋលេខាធិការបន្តថា ការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ត្រូវតែធ្វើជាប្រចាំ ដើម្បីបង្កើនសមត្ថភាពស្បតមបច្ចេកទេសថ្មីៗ ក្នុងការពិនិត្យ ស្រាវជ្រាវរកមូលហេតុ នៃជំងឺ ធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ផ្តល់ការថែទាំសមស្រប ព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ដូចគ្នានេះដែរ សម្រាប់ការបង្ការជំងឺ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានកម្មវិធីជាតិ ចំនួន៥ គឺ៖ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ កម្មវិធីជាតិ សុខភាពបន្តពូជ កម្មវិធីជាតិ អាហារូបត្ថម្ភ កម្មវិធីជាតិ ទប់ស្កាត់ការចម្លងរោគពីម្តាយទៅកូន និងកម្មវិធីជាតិ បង្ការជំងឺរាក និងរលាកផ្លូវដង្ហើមស្រួចស្រាល ដែលបាន និងកំពុងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយរបស់ក្រសួងសុខាភិបាល សំដៅទៅសម្រេចបានគ្រប់គោលដៅ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិ។

បន្ថែមពីលើនេះ មជ្ឈមណ្ឌលជាតិ មានផ្នែកបណ្តុះបណ្តាល ដែលដើរតួសំខាន់ក្នុងការបណ្តុះបណ្តាលក្នុងពេលកំពុងបម្រើការងារ (In-service training) ដែលអាចជួយក្រសួងសុខាភិបាល ក្នុងការបំពាក់បំប៉នជំនាញ បង្កើនសមត្ថភាពព្យាបាល សង្គ្រោះបន្ទាន់ផ្នែកសម្ភព រោគស្ត្រី ដល់មន្ត្រីសុខាភិបាលទូទាំងប្រទេសផងដែរ។ មិនត្រឹមតែជាមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺដើរតួជាមន្ទីរពេទ្យជាតិ ដែលមានភារកិច្ចពិនិត្យ និងព្យាបាលជំងឺ និងទទួលការបញ្ជូនជំងឺពីបណ្តាលមន្ទីរពេទ្យផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកសាស្ត្រាចារ្យ លោក លោកស្រី មន្ត្រី បុគ្គលិកនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកទាំងអស់ ដែលបានបំពេញការងារជួយសង្គ្រោះអាយុជីវិតអ្នកជំងឺប្រកបដោយការលះបង់ខ្ពស់។

លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានលើកឡើងថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានប្រែក្លាយជាគ្រឹះស្ថនសាធារៈរដ្ឋបាលនៅែឧសភា ឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាគ្រឹះស្ថានពេញលេញនៅឆ្នាំ២០២៣ ហើយឆ្នាំនេះជាឆ្នាំទី១ ដែលមជ្ឈមណ្ឌលបានរៀបចំសិក្ខាសាលាពិនិត្យលើវឌ្ឍនភាពការងារឆ្នាំ២០២៤ និងការរៀបចំផែនការ ប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ មានរយៈពេល២ថ្ងៃដោយប្រើប្រាស់ថវិកាគ្រឹះស្ថាន។ សិក្ខាសាលានេះ មានគោលបំណងដើម្បីពិនិត្យមើលលើវឌ្ឍនភាពការងារដែលសម្រេចបាន បញ្ហាដែលបានជួបប្រទះ និងដំណោះស្រាយ ពិភាក្សាលើការធ្វើផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ ប្រធានបទដែលត្រូវលើកយកមកបង្ហាញ និងពិភាក្សាក្នុងសិក្ខាសាលារួមមាន៖ របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ការិយាល័យទាំង៣ (បច្ចេកទេស រដ្ឋបាល និងគណនេយ្យ) របាយការណ៍ប្រចាំឆ្នាំ២០២៤របស់កម្មវិធីជាតិទាំង៥ និងផ្នែកបណ្តុះបណ្តាល វិឌីអូខ្លីស្តីពីការថែទាំទារកតាមរបៀបម្តាយកង់ហ្គូរូ របាយការណ៍តាមផ្នែកនិមួយៗនៃមន្ទីរពេទ្យ(ពិគ្រោះជំងឺក្រៅ និងសម្រាកពេទ្យ) ការបង្ហាញពីស្តង់ដានៃការទទួលស្គាល់គុណភាពមន្ទីរពេទ្យ ការពិភាក្សាក្រុមពីបញ្ហាឈម ដំណោះស្រាយ និងការធ្វើផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម