ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាល។ ប្រតិភូដែលអញ្ជើញក្នុងជំនួបនាព្រឹកនេះ ជាប្រតិភូដែលអញ្ជើញចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ និងការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ នៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រធានប្រតិភូ ដែលជាតំណាងសមាគមអ្នកនិពន្ធ នៃប្រទេសនីមួយៗដែលចូលរួមមានឱកាសលើកឡើងជាមតិយោបល់ជូនអង្គប្រជុំ។ តំណាងប្រទេសនីមួយៗ សុទ្ធតែបានបង្ហាញការសាទរ ការកោតសរសើរ រួមទាំងមោទនភាពដែលបានចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណា្រក្ជា ព្រមទាំងបានប្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យតែងនិពន្ធ ដែលជាការគិតគូរដ៏ប្រពៃ។
មានប្រសាសន៍ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាឱកាស ដែលប្រតិភូអាចចែករំលែក បទពិសោធគ្នា ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ពីភាពដូចគ្នា ភាពប្រហាក់ប្រហែលគ្នា និងភាពខុសគ្នា នៃភាសា និងវប្បធម៌ក្នុងតំបន់ផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍បន្ថែមជូនដល់ប្រតិភូបន្តឱ្យពង្រឹង និងពង្រីក កិច្ចសហការគ្នា ចែករំលែកគ្នា និងគាំទ្រគ្នាប្រកបដោយភារតភាព ក្នុងភាពជាមិត្តដ៏ស្និតស្នាល។ សកម្មភាពដែលយើងទាំងអស់គ្នា កំពុងធ្វើនាពេលនេះ ជាការជំរុញទឹកចិត្តដល់អ្នកជំនាន់ក្រោយឱ្យកាន់តែចាប់អារម្មណ៍ និងបន្តលើកកម្ពស់វិស័យតែងនិពន្ធ ដែលវិស័យនេះជាសសរស្តម្ភនៃសង្គមវប្បធម៌ ហើយរួមគ្នាបង្កើតស្នាដៃនានា សម្រាប់ការបណ្តុះបណ្តាល និងបញ្ជ្រាបផ្នត់គំនិតល្អៗ ក្នុងសង្គម។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។
គួររម្លឹកថា សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបង្កើតឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៦ ដោយមានព្រះបាទ សម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយស។ ជាបន្តបន្ទាប់ សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបន្តយកចិត្តទុកដាក់ និងទំនុកបំរុងដ៏ឧត្តុង្គឧត្តម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិសម្រេចឱ្យមានការប្រារព្ធ «ទិវាជាតិអ្នកនិពន្ធ» នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ៕





-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា