ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ផ្ដាំផ្ញើដល់មន្ដ្រីទើបតែងតាំងថ្មី ត្រូវបន្ដខិតខំ និងទទួលយកសំណូមបញ្ហាប្រឈមនានារបស់ពលរដ្ឋមកដោះស្រាយឱ្យមានតម្លាភាព
ឧត្តរមានជ័យ៖ ឯកឧត្តម មានចាន់យ៉ាដា ផ្តាំផ្ញើដល់អភិបាលស្រុកចុងកាល់ដែលទើប នឹងប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មី នាពេលនេះ ត្រូវបន្តខិតខំចូលរួមការដោះស្រាយ និងទទួលយកនូវសំណូមពរប្រឈមនានា របស់ប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានលឿន និងមានប្រសិទ្ធភាព ស្របតាមស្មារតី ទទួលខុសត្រូវខ្ពស់ផងដែរ។
ថ្លែងបែបនេះខណៈឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៩ឆ្នូឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន គប្បីអស់លោកត្រូវចុះផ្ទាល់ដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីបានដឹងពីបញ្ហាទុក្ខកង្វល់នានា ក្នុងការបន្តធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាននេះ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។
យ៉ាងណាម៉ិញ ឯកឧត្តម បានណែំ់ភិបាលស្រុកថ្មីត្រូវចេះសាមគ្គី សហការការងារផ្ទៃក្នុង របស់ខ្លួនឲ្យបានល្អប្រសើរ មិនត្រូវមានការបែងជើងគ្នាក្នុងអង្គភាពរបស់ខ្លួននោះទេ។ ពិសេសនោះ គឺត្រូវធ្វើការបង្រ្កាបទប់ស្កាត់រាល់បញ្ហាបទល្មើសនានាក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីភូមិឃុំ មានសុវត្ថិភាព ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន រស់នៅកាន់តែទទួលបានភាពកក់ក្តៅល្អប្រសើរជាងមុនៗផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក លី រដ្ឋា ឋានន្តរសក្ដិឧត្តមមន្រ្តីថ្នាក់លេខ៦ ត្រូវបានប្រកាសតែងតាំងមុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកចុងកាល់ ជំនួសលោក រិទ្ធី ប៉ាក់ ត្រូវផ្ទេរមុខងារទៅជានាយករដ្ឋបាលសាលាខេត្តឧត្ដរមានជ័យ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក