ព័ត៌មាន
ក្រុមហ៊ុនវិនិយោគរបស់ជប៉ុនសន្យានឹងទាក់ទាញវិនិយោគិនបណ្តាក់ទុននៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងភាពរីករាយដែលក្រុមហ៊ុនមីនេបៀមីត្សូមី បានទទួលជោគជ័យលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តពោធិ៍សាត់ និងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ក្នុងកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបង្ហាញឱ្យឃើញតាមរយៈការពង្រីកផលិតកម្មដោយបន្ថែមទុនវិនិយោគមកកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាថ្មីម្ដងទៀតតាមរយៈក្រុមហ៊ុន បានស្នើសុំការចូលរួមផ្សព្វផ្សាយអំពីភាពជោគជ័យរបស់ក្រុមហ៊ុនទៅកាន់បណ្ដាវិនិយោគិនក្នុងវិស័យពាក់ព័ន្ធ និងវិស័យដទៃ ដើម្បីឱ្យក្រុមហ៊ុនផ្សេងៗទៀតអាចប្រើប្រាស់ទឡ្ហីករណ៍េះបានជាមូលដ្ឋានសម្ាប់ពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
តាមរយៈជំនួបនាឱកាសនេះ លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលយ៉ាងពេញទំហឹងលើគម្រោងពង្រីកផលិតកម្ម និងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនមីនេបៀមីត្សូមី ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុនក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីវឌ្ឍនភាពដែលខ្លួនសម្រេចបានពីការវិនិយោគលើវិស័យអេឡិកត្រូនិកនាពេលថ្មីៗនេះ និងចក្ខុវិស័យនាពេលអនាគតផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនមីនេបៀមីត្សូមីគឺជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើនផងដែរ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក