ព័ត៌មាន
សម្តេច ម៉ែន សំអន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហួយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបជំរាបលាពេលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ។
ឯកឧត្តម ង្វៀន ហួយតាំង បានគោរពថ្លែងអំណរគុណចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឲ្យឯកឧត្តម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមក៏បានមានប្រសាន៍ថា ក្នុងបេសកកម្មការទូតនៅកម្ពុជា គឺបានជំរុញឱ្យមានទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង ជាពិសេស លើវិស័យវិនិយោគ, ទេសចរណ៍, ពាណិជ្ជកម្ម, អប់រំ, និងវិស័យសុខាភិបាលជាដើម។ល។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងបេសកកម្មការទូតដ៏ល្អនេះ គឺដោយសារមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ ពីាក់ដឹកាំកម្ពុជាពីគ្រប់លំដាបថ្នាក់។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ង្វៀន ហួយតាំង ដែលបានប្រឹងប្រែងយ៉ាងពេញទំហឹង នៅក្នុងការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជា ហើយសម្តេចក៏បានជូនពរឱ្យឯកឧត្តម ង្វៀន ហួយតាំង បានទទួលជោគជ័យជាបន្តទៀត នៅលើរាល់កិច្ចការរបស់ឯកឧត្តមទៅថ្ងៃអនាគត៕















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក