ព័ត៌មាន
សម្តេចធិបតី ប្រកាសថា រាជរដ្ឋាភិបាលនឹងពង្រីកវិសាលភាព សេវាសុខាភិបាលគ្រប់ទីកន្លែងទាំងអស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងពង្រីកគ្របដណ្តប់វិសាលភាពផ្តល់សេវាសុខាភិបាលបន្ថែមទៀត ពោលគឺឲ្យគ្រប់ច្រកល្ហកទាំងអស់ ទៅតាមយន្តការជំនួយ សង្គមផ្សេងៗ បន្ថែមពីនេះទៀតនឹងខិងខំលើកកម្ពស់គុណភាពផ្តល់សេវាកម្មសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ដូចជាការផ្តល់ផ្នែកឱសថស្ថាន និងបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលជាង១៥ខែក្រោយរាជរដ្ឋាភិបាលអាណត្តិទី៧ កើតឡើង គឺរាជរដ្ឋាភិបាលបានពង្រីកវិសាលភាពសុខាភិបាលបានកាន់តែ្រ ្នុងនោះមានមន្ទីរពេទ្យបង្ែកចំនួន១២៥, មណ្ឌលសុខ ភាព និងប៉ុស្តិ៍សុខភាពជាច្រើនទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលនឹងខិតខំពង្រីកនូវ វិសាលភាពសេវាកម្មបម្រើសុខាភិបាលនេះឲ្យកាន់តែច្រើន និងកាន់តែទំនើបបន្ថែមទៀត ទាំងថ្នាំ ដង្កូវ សម្ភារបរិក្ខាជាដើម ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានសេវាសុខភាពនេះ ដូចប្រទេសជិតខាងយ៉ាងដូច្នេះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមទៀតថា សេវាសុខាភិបាលគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប មិនថាពួកគាត់នៅទីណានោះទេ គឺពួកគាត់ត្រូវការខ្លាំងបំផុតគឺសុខភាពនេះឯង ដោយត្រូវបង្ការ និងព្យាបាលឲ្យបានទាន់ពេលវេលា ដូច្នេះសេវាកម្មបម្រើសុខភាពជូនពួកគាត់គឺជាកត្តាចាំបាច់បំផុត ទាំងគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌។
ដើម្បីធានាសេវាកម្មបម្រើ សុខាភិបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនាំឲ្យក្រសួងសុខាភិបាលបន្តយកចិត្តទុកដាក់លើការវិនិយោគ ថ្នាំព្យាបាលបន្ថែមទៀតដោយត្រូវធានាទាំងបរិមាណ និងគុណភាពថ្នាំសម្រាប់ការផ្គត់ផ្គង់ទៅតាមមន្ទីរពេទ្យនានា នៅទូទាំងប្រទេសផងដែរ៕ អត្ថបទ៖ បាន ចក់








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក