ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនជាង ១ម៉ឺនគ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការងារចុះបញ្ជីដីធ្លីចុងក្រោយ គឺចាប់ផ្ដើមនៅឆ្នាំ១៩៨៩ ជាលើកទីមួយហើយ ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានទទួលស្គាល់កម្មសិទ្ធិឯកជន ដែលនេះប្រៀបបានទៅនឹងឪពុកចែកទ្រព្យឱ្យកូន ហើយទន្ទឹមនឹងការទទួលស្គាល់កម្មសិទ្ធិឯកជននេះ ក៏មានការចុះបញ្ជីដីធ្លី ដើម្បីផ្ដល់សុវត្ថិភាពផ្លូវច្បាប់នៅក្នុងការកាន់កាប់អចលនទ្រព្យ ដោយរហូតមកទ់បុប្បន្នេះ បានបង្កើតនូវយុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ឲ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ សម្រាប់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានបន្តថា យុទ្ធសាស្ត្រសំខាន់ៗចំនួន៦ចំណុច ដែលក្រសួងរៀបចំដែនដី កំពុងតែអនុវត្ត ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ ដែលក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្ដល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ និងការបង្រួមបញ្ហានៅតាមបុរី ។
ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានជំរុញដល់មន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ បន្តផ្ដោតលើកិច្ចការនគរូបនីយកម្ម រៀបចំក្រុង និងស្ថាបនាសំណង់ ឲ្យធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់ក្រុងប៉ោយប៉ែត ឱ្យទៅជាទីក្រុង ដែលគួរឲ្យចង់រស់នៅ មានលំហសាធារណៈប្រកបដោយសុខមាលភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប៉ោយប៉ែតធ្លាប់ជាតំបន់ ដែលមានសង្គ្រាម ដូច្នេះសម្រាប់ការទទួលខុសត្រូវចំពោះមុខ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនោះ មន្ទីរគួរតែពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបញ្ចប់វិវាទ និងផ្ដោតលើការរៀបចំក្រុង ដោយធ្វើឲ្យនៅតំបន់នេះ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ។ ត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុង ឲ្យសំបូរទៅដោយលក្ខខណ្ឌអំណោយផល ជាកត្តារួមចំណែកលើកស្ទួយការប្រកបរបររកទទួលទាន របស់ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែត សំដៅជំរុញឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ៕ អត្ថបទ បាន សុខរិទ្ធិ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក