ព័ត៌មាន
អាជ្ញាធរខេត្តក្រចេះ អនុវត្តការរឹតបន្តឹងយានយន្តខុសលក្ខណៈបច្ចេកទេស ឃាត់បានចំនួន ៩៧គ្រឿង
បន្ទាប់ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើការអំពាវនាវចំពោះម្ចាស់រថយន្ត និងអ្នកបើកបររថយន្តទាំងអស់ មិនឲ្យមានការកែច្នៃ តទ្រុង និងដឹកផ្ទុកទំនិញសំពីងសំពោង ខុសលក្ខណៈបច្ចេកទេស កាលពីពេលថ្មីៗកន្លងទៅនេះ។
ជាក់ស្ដែង ដោយគិតត្រឹមរយៈពេល៥ថ្ងៃ នៅដើមខែធ្នូ ឆ្នាំ២០២៤នេះ មានរថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន ៩៧គ្រឿងរួចមកហើយ ដែលត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃថ្នាក់ខេត្ត ធ្វើការឃាត់ និងបញ្ជារឲ្យកាត់ទ្រុងនៅនឹងកន្លែង។
តាមការបញ្ជាក់ពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ខេត្ត បានឲ្យដឹងថា ដោយមានការណែនាំ និងដាក់ទិសដៅបន្ថែម ពីលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រុមការងារចម្រុះ បានដាក់គោលដៅចំនួន ២ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។
លោកបានបន្តថា ដោយគិតចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារត្រួតពិនិត្យយានយន្តថ្នាក់ខេត្ត និងក្រុមការងារស្រុកស្នួល ខាងក់ទ្រុង បានដាក់គោលដៅត្រួតពិនិត្យ នៅស្រុកឆ្លូង និងស្រុកស្នួល។ ត្រួតពិនិត្យរថយន្តសរុបបានចំនួន ១១៨គ្រឿង ក្នុងនោះ ឃាត់បានរថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន ៩៧គ្រឿង រួមមាន៖ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស តម្រូវឲ្យកាត់ទ្រុងតចេញនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ១៥គ្រឿង ដោះភ្លើងហ្វាបំភ្លឺ ចំនួន ៤គ្រឿង និងរថយន្តឯកសារមិនគ្រប់គ្រាន់ ចំនួន ៧៨គ្រឿង។
អភិបាលរងខេត្តក្រចេះរូបនេះ បានបញ្ជាក់បន្ថែមថា ក្រុមការងារបានណែនាំដល់អ្នកបើកបរ ឬម្ចាស់រថយន្ត មិនត្រូវតទ្រុងបន្តទៀត មិនត្រូវផ្ទុកទំនិញសំពីងសំពោង មិនត្រូវបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស រថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់។
ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕ ដោយ សេង ម័រ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក