ព័ត៌មាន
កូរ៉េខាងជើង ផ្សព្វផ្សាយពីវិបត្តិច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូង ជាលើកដំបូង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ (១១ ធ្នូ) នេះ បានរាយការណ៍ជាលើកដំបូងអំពីភាពចលាចលនយោបាយដែលកំពុងបន្តរបស់កូរ៉េខាងត្បូង ចាប់តាំងពីការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី Yoon Suk Yeol មក។

បទបញ្ជាច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភអំពីភាពខ្វះចន្លោះនៃអំណាច ព្រមទាំងធ្វើឱ្យប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ដោយបានបញ្ជូនរលកភ្ញាក់ផ្អើលតាមរយៈផ្នែកការទូត និងសេដ្ឋកិច្ច។

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយសប្តាហ៍ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបោះពុម្ពអត្ថបទមួយស្តីពីីដែលខ្លួនបានិពណ៌នាថាជា “ភាពចលាចលសង្គម” ដែលកំពុងកើនឡើងនៅកូរ៉េខាងត្បូង ដោយសារតែវិបត្តិច្បាប់អាជ្ញាសឹក។

KCNA បាននិយាយថា “លោក Yoon Suk Yeol ដែលបានប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៃអភិបាលកិច្ច និងការចោទប្រកាន់ទម្លាក់តំណែងរួចទៅហើយនោះ បានប្រកាសច្បាប់អាជ្ញាសឹកដោយមិននឹកស្មានដល់ និងបានបញ្ចេញគ្រាប់កាំភ្លើងនៃរបបផ្តាច់ការហ្វាស៊ីសលើប្រជាជន”។
អត្ថបទនោះមិនបានផ្តល់ការអត្ថាធិប្បាយអ្វីច្រើនទេ ប៉ុន្តែភាគច្រើនបានយករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង និងអន្តរជាតិ ដោយផ្តោតលើការតវ៉ាជាបន្តបន្ទាប់ ដែលចូលរួមដោយហ្វូងមនុស្សជាងមួយលាននាក់ និងការអំពាវនាវឱ្យមានការចោទប្រកាន់ទម្លាក់តំណែងលើលោក Yoon៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម