ព័ត៌មាន
[UPDATE] នគរបាលកូរ៉េខាងត្បូងបានឆ្មក់ចូលការិយាល័យប្រធានាធិបតី Yoon ក្រោយស៊ើបអង្កេតការបះបោរ
នគរបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធទី១១ខែធ្នូនេះ ថា ពួកគេបានឆ្មក់ចូលការិយាល័យរបស់លោកប្រធានាធិបតី Yoon Sook Yeol ខណៈការស៊ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកំពុងបន្ត។

អង្គភាពនេះបាននិយាយនៅក្នុងសារមួយផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France-Presse ថា ក្រុមស៊ើបអង្កេតពិសេស បានឆ្មក់ចូលការិយាល័យប្រធានាធិបតី ទីភ្នាក់ងារនគរបាលជាតិ ទីភ្នាក់ងារនគរបាលក្រុងសេអ៊ូល និងសេវាសន្តិសុខរដ្ឋសភាផងដែរ។

លោក Yoon ស្ថិតនៅក្រោមការហាមប្រាមការធ្វើដំណើរជាផ្នែកមួយនៃការស៊ើបអង្កេតពាក់ព័ន្ធការបះបោរ បន្ទាប់ពីការដាក់ច្បាប់អាជ្ញាសឹករបស់លោកកាលពីថ្ងៃទី ៣ខែធ្នូ។

អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Yong-hyun ត្រូវបានចាប់ខ្លួនជាផ្លូវការកាលពីល្ងាចថ្ងៃទី ១០ ខែធ្នូ ក្រោមបទោទប្រកាន់ថាចូលរួមក្នុងតួនាទីសំខាន់ក្នុងអំឡុងពេលបះបោរ និងការរំលោភបំពានសិទ្ធិអំណាចដើម្បីរារាំងការអនុវត្តសិទ្ធិ។
នៅថ្ងៃទី ១១ខែធ្នូនេះសារព័ត៌មាន Yonhap បានរាយការណ៍ថាលោក Kim បានប៉ុនប៉ងធ្វើអត្ថឃាតភ្លាមៗ មុនពេលចាប់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានខាងលើបាននិយាយថា ការស្រាវជ្រាវនៅថ្ងៃពុធនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់ភ្នាក់ងារអនុវត្តច្បាប់ដើម្បីកំណត់ថាតើសកម្មភាពរបស់លោក Yoon ដែលត្រូវបានគាំទ្រដោយឥស្សរជនជាន់ខ្ពស់ផ្សេងទៀតនៅក្នុងរដ្ឋបាលរបស់លោកស្មើនឹងអំពើបះបោរ ជាឧក្រិដ្ឋកម្មដែលមិនមានអភ័យឯកសិទ្ធិប្រធានាធិបតី និងអាចអនុវត្តទោសប្រហារជីវិតបានដែរឬយ៉ាងណា៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង