ព័ត៌មាន
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿងផ្ទុកនាវិកជិត ៣០០នាក់ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង មួយគ្រឿង ផ្ទុកនាវិកសរុបចំនួនជិត ៣០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ។
លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ប្រាប់ថា លោកបានដឹកនាំនាយនាវីជាច្រើនរូបទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដឹកនាំដោយលោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដែលមាននាវិកសរុបចំនួនជិត ៣០០នាក់ (នាយនាវី ៣៦នាក់)។ នាវា នេះ មានឈ្មោះ Wang Geon (DDH-978) បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ជាលើកដំបូង (ទី១) ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងរិតចំណងសាមគ្ដីភាពរវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ ។ លក្ខណៈបច្ចេកទេស គឺទម្ងន់ផ្ទុកជិត ៥.០០០តោន មានបណ្ដោយ ១៥០ម៉ែត្រ ទទឹងជាង ១៉ែត្រ ម្រៅទឹកជាង ៧ម៉ែត្រ ល្បឿន ៣០Knots (35mph ឬ 56km/h)។
យោងតាមកម្មវិធីមានបន្ដបន្ទាប់ពីកិច្ចទទួលស្វាគមន៍ គឺលោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដឹកនាំក្រុមនាវិកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅទីបញ្ជាការមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក និងធ្វើទស្សនកិច្ចនាវាកងទ័ពជើងទឹកភូមិន្ទកម្ពុជា, ជំនួបសម្ដែងការគួរសមជាមួយគណៈបញ្ជាការរដ្ឋបាលខេត្ដព្រះសីហនុ ពិភក្សាស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ, កងទ័ពជើងទឹកភូមិន្ទកម្ពុជា ឡើងលើនាវានាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដើម្បីទទួលការណែនាំ សិក្សាស្វែងយល់ពីលក្ខណៈបច្ចេកទេសនាវាជាមួយកងទ័ពជើងទឹកកូរ៉េ និងកម្មវិធីពិសាអាហារសាមគ្គីលើនាវា, ហ្វឹកហាត់រួមលក្ខណៈបច្ចេកទេសនាវា ផ្លាល់ប្ដូរបទពិសោធន៍គ្នា កីឡា និងរៀបចំត្រៀមត្រឡប់ចេញទៅវិញ។










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន18 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក