ព័ត៌មាន
ធនាគារ ADB គាំទ្រវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរក្នុងកសាងធនធានយុវជន
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគាំទ្រវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក្នុងការកសាងធនធានយុវជនពង្រឹងសមត្ថភាពជំនាញ។
លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងដំណើរទស្សនកិច្ច លោកស្រី Jyotsana Varma មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងការអនុវត្តគម្រោងជំនាញដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ធនាគារ ADB បានគាំទ្រវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសអង្គរ ដើម្បីបណ្តុះបណ្តាលអ្នកបច្ចេកទេស ដែលមានសមត្ថភាពដើម្បីសម្រេចបានអាត្រាទទួលបានការងារខ្ពស់ និងជំនាញបច្ចេកទេសស្របនឹងទីផ្សារ។ លើសពីនេះ លោកស្រី Jyotsana Varma បានលើកឡើងពីសារៈសំខាន់នៃតំរូវការអ្នកជំនាញក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។
យុវជនឱ្យដឹងដែរថា បន្ទាប់ពីរៀនជំនាញចប់ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ពួកគេទទួលបានការងារធ្វើ និងទទួលបានប្រាក់ខែរ្យអាចផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបានធូរធារ។ បន្ថែមលើនេះ យុវជនបានអរគុណដល់ ធនាគារ ADB ដែលបានគាំទ្រដល់វិទ្យាស្ថានពហុបច្ចេកទេសអង្គរ និងបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ពួកគេរៀនជំនាញចប់។
គួរបញ្ជាក់ដែរថា គម្រោងជំនាញដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង បានវិនិយោគថវិការសរុបចំនួនប្រមាណ៨៨,២៣លាន ក្នុងនោះថវិការ៦០លានដុល្លាពីធនាគារ ADB ជិត២០លានដុល្លាជាសហហិរញ្ញប្បទានពីទីភ្នាក់ងារងារអភិវឌ្ឍន៍បារាំង និង៨,៣១លានដុល្លាពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងបានដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់ខែតុលា ឆ្នាំ២០២៦ ផ្តោតលើការអនុវត្តដូចជា៖ពង្រឹងគុណភាពកម្មវិធី TVET ក្រោយមធ្យមសិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន ៥រួមមាន៖វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (នៅខេត្តសៀមរាប) វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (នៅខេត្តបាត់ដំបង) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ក្នុងរាជធានីភ្នំពេញ) សួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (ក្នុងរាជធានីភ្នំពេញ) និង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង(នៅខេត្តស្វាយរៀង) ព្រមទាំងដោះស្រាយគម្លាតជំនាញ និងកង្វះជំនាញក្នុងវិស័យឧស្សាហកម្ម តាមរយៈកម្មវិធីសិក្សាផ្អែកលើការងារ និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញសាកល្បងជាដើម។ អត្ថបទ៖ទូច សោភ័ណ














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក