ព័ត៌មាន
មន្រ្តីជំនាញបរិស្ថានអំពាវនាវដល់ពលរដ្ឋត្រូវបញ្ឈប់ចំពោះការលបលួចដាក់អន្ទាក់សត្វក្នងសហគមន៌ព្រៃសង្ឃរុក្ខាវន្ត
ឧត្តរមានជ័យ ៖ លោកភួង លីណា ដែលជាប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានអំពាវនាវតាមបណ្តាលប្រព័ន្ធសង្គមនិង វិឡុ ស្នើរដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានដែលរស់នៅក្បែរតំបន់ព្រៃសហគមន៌ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តត្រូវនាំគ្នាបញ្ឍប់ឲ្យបាននូវរាល់សកម្មភាពបទល្មើសនានាទាំងឡាយណាចំពោះការលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទក្នុងតំបន់សហគមន៌ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត។
លោកប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថា ការដែលបងប្អូនលបលួចធ្វើសកម្មភាពដាក់អន្ទាក់ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់នេះគឺជាទង្វើមួយដ៌ខុសច្បាប់ ហើយក៌ជាទង្វើមួយធ្វើឲ្យសង្គមមានការខ្អប់ខ្ពើមផងដែរដូច្នេះគម្បីយើងត្រូវតែបញ្ឍប់រាល់សកម្មភាពទាំងអស់នេះឲ្យបាននិងបញ្ឍប់រាល់ការដាក់អន្ទាក់ការលបលួចបរបាញ់សត្វទើបយើងអាចរក្សាសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់បានគង់វង្សប្រកបសុវត្ថិភាពផងដែរ។
លោកបានបន្តថា សត្វព្រៃគ្រប់ប្រភេទក៌ត្រូវការជីវិតរស់រៀនដូចបងប្អូនដែរដូច្នេះបងប្អូនមិនត្រូវលបលួចបរបាញ់ឬក៌ដាក់អន្ទាក់បន្តទៀតនោះទេ ។ប្រសិន មានករណីបែបនេះកើតឡើងនោះបងប្អូននិងត្រូវទទួលទោសទៅតាមផ្លូវបាប់ដោយមិនមានការលើកលេងនោះឡើយចំពោះបុគ្គលណាដែលបានលបលួចប្រព្រឹត្តិនោះ។
លោកបានបញ្ជាក់ថា ព្រៃឈើក្នុងសហគមន៌ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តគឺមានទំហំដល់ទៅបីម៉ឺនហិកតាជាងហ៊ុពាត់ជាប់ក្រុងមួយស្រុកពីរនិងមានសត្វព្រៃគ្រប់ប្រភេទបានជ្រកកោនរស់នៅក្នុងតំបន់នេះប្រសិនបើយើងរួមគ្នាអភិរក្សថែរក្សាឲ្យបានគង់វង្សនោះវាអាចនិងផ្តល់ប្រយោជន៌ច្រើនលើការទាក់ទាញ់នូវវិស័យទេសចរទៅថ្ងៃអនាគតផងដែរនិងធ្វើឲ្យពលរដ្ឋរស់នៅក្បែរតំបន់នោះអាចមានមុខរបរនិងធ្វើឲ្យជីវិតល្អប្រសើរផងដែរ។




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន18 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក