ព័ត៌មាន
អ្នកផ្ទុកជម្ងឺអេដស៍ចំនួន១០០នាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
តាកែវ៖ នៅរសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនពលរដ្ឋដែលផ្ទុកជម្ងឺអេដស៍ និងជម្ងឺអេដស៍ចំនួន១០០នាក់មកពី៣សង្កាត់ ក្នុងក្រុងដូនកែវ ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ(សិទ្ធជាមាគា៌ឆ្ពោះទៅបញ្ចប់អេដស៍)។ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ក៏មានការចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការសាខា មន្រ្តីសាខា ជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវក៏បានសម្ដែងការកោតសសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកាតំបន់អាសី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជម្ងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ សាសនា ឫនិន្នាការនយោបាយឡើយ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ជាក់ស្ដែងដូចថ្ងៃនេះជាដើម។
បើតាមលោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាបានគូរបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថាគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ ខេត្តតាកែវមានអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន២,៨១៤នាក់ ដែលកំពុងប្រើថ្នាំប្រឆាំងមេរោគអេដស៍នៅតាមបណ្ដាសេវាសុខភាពសាធារណៈ ក្រុងស្រុកទាំង១០ ក្នុងខេត្តតាកែវ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន ពិសេសអ្នកដែលមានដៃគូច្រើនមិនត្រូវភ្លេចខ្លួនពីជម្ងឺអេដស៍នោះទេ ពោលត្រូវបង្កើនការប្រុងប្រយ័ត្ន និង ការពារជានិច្ច តាមរយៈការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ ដើម្បីកាត់បន្ថយអត្រាការកើនឡើងនៃអ្នកឆ្លងមេរោគអេដស៍ ផ្ទុកជម្ងឺអេដស៍ ដើម្បីឈានទៅដល់ការលុបបំបាត់ជម្ងឺអេដស៍នៅឆ្នាំ២០៣០។
ក្នុងឱកាសនោះលោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍ និងសមាជិកគណៈកម្មាធិការសាខាក៏បានចែកជូនអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ទាំង១០០នាក់ដោយក្នុងមួយនាក់ៗទទួលបានអង្ករ២៥ គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រម៉ា១ ទឹកដោះគោឆៅ១ឡូ ស្ករស ១គីឡូ ត្រីខ១យួរ និងថវិកា២ម៉ឺនរៀលផងដែរ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក