ព័ត៌មាន
ស្នងការខេត្តកណ្ដាល៖ យានយន្តទើបទិញថ្មី មានឯកសារបញ្ជាក់ ហាមផាកពិន័យ
មន្ត្រីនគរបាលចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហាមដាច់ខាតធ្វើការផាកពិន័យទៅលើ…
មន្ត្រីនគរបាលចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហាមដាច់ខាតធ្វើការផាកពិន័យទៅលើរថយន្តដែលបងប្អូនប្រជាពលរដ្ឋទើបទិញថ្មីៗមិនទាន់មានស្លាកលេខ ក្នុងករណីពួកគាត់មានឯកសារបញ្ជាក់ត្រឹមត្រូវ។
ចំណុចដែលត្រូវបានផាកពិន័យចំពោះរថយន្តមានចំនួន៩ចំណុចសំខាន់ៗ រីឯម៉ូតូមានចំនួន៧ចំណុច ក្រៅពីនោះមិនត្រូវផាកពិន័យឡើយ។
បន្ថែមពីលើនោះទៀត មិនត្រូវឃាត់អ្នកបើកបរឲ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ពេលឃើញចំណុចល្មើសច្បាប់ណាមួយចាំឃាត់ត្រួតពិនិត្យ។ ដោយឡែកគោលដៅត្រួតពិនិត្យមិនមានសិទ្ធិធ្វើការផាកពិន័យនៅគោលដៅទេ ត្រូវចេញក្រដាសផាកពិន័យឲ្យទៅអ្នកបើកបរល្មើសច្បាប់ទៅបង់ប្រាក់ពិន័យនេះ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក ឬការិយាល័យជំនាញ ដែលនៅជិតទីតាំងត្រួតពិនិត្យច្បាប់ចរាចរណ៍នោះ។
នេះជាប្រសាសន៍ណែនាំរបស់ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលបានណែនាំទៅកាន់មន្ត្រីនគរបាលចរាចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកស្នងការរង នាយ-នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកអធិការ-អធិការរងនគរបាលក្រុងតាខ្មៅ និងមន្ត្រីនគរបាលចរាចរណ៍ខេត្ត-ក្រុងតាខ្មៅផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រីស្នងការ ក៏បានណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ ចំពោះករណីមន្ត្រីនគរបាលណាម្នាក់បើកបរមិនគោរពច្បាប់ នឹងត្រូវធ្វើការផាកពិន័យដូចបងប្អូនប្រជាពលរដ្ឋ និងមួយផ្នែកទៀតត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ៕
អត្ថបទ ៖ មុនី
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត