ព័ត៌មាន
ក្រសួងវប្បធម៌ បន្តការបណ្ដុះបណ្ដាលចំណេះជំនាញវិជ្ជាជីវៈដូនតា បន្ថែមថ្នាក់សិក្សាក្នុងឆ្នាំថ្មី២០២៥-២០២៦
ភ្នំពេញ ៖ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងបន្តការបណ្ដុះបណ្ដាលចំណេះជំនាញវិជ្ជាជីវៈដូនតា ដោយបន្ថែមថ្នាក់សិក្សាក្នុងឆ្នាំថ្មី ២០២៥-២០២៦ ដូចជា៖ ថ្នាក់តម្បាញ ស្នូនឆ្នាំង និងចម្លាក់ថ្ម ដោយគោរពទៅតាមគោលការណ៍ទទួលសិស្ស៣០០នាក់ក្នុងមួយឆ្នាំ។
ឯកឧត្តម ឈុំ ម៉េងហុង បានបន្តថា ភាពសម្បូរណ៍បែបនៃមរតកវប្បធម៌ទាំងរូបី និងអរូបីដែលបង្ហាញពីអតីតកាលដ៏រុងរឿង និងយូរអង្វែងរបស់កម្ពុជា គឺមិនត្រឹមតែជាព្រលឹង និងជាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្តានុពលវប្បធម៌ដ៏មហិមា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ ដូច្នេះម្បរក្សាានូវគុណតម្លៃទាំងនេះ ការងារចាំបាច់ និងជាអាទិភាព គឺការអភិរក្ស និងលើកស្ទួយមរតកវប្បធម៌។ បើទោះជាមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងរដ្ឋ និងដៃគូឯកជនកន្លងមកច្រើនយ៉ាងណាក៏ដោយ ក៏ការងារអភិរក្សនៅមានទំហំធំធេង និងមានបញ្ហាប្រឈមច្រើន ជាពិសេសមរតកវប្បធម៌អរូបី។ ចំណេះជំនាញដូនតាជាច្រើនមានជាអាទិ៍ ជំនាញទាក់ទងនឹងចម្លាក់ (ជាងមាស ជាងឈើ ជាងដែក…) តម្បាញ (ក្រណាត់ និងរុក្ខជាតិ) ជំនាញសូនរូបនិងវិចិត្រកម្ម ជំនាញស្មូនឆ្នាំង ជំនាញសម្តែង (ចម្រៀង តន្ត្រី ល្ខោន អាយ៉ៃ ស្មូត ពោល…) និងជំនាញម្ហូបអាហារជាដើម កំពុងប្រឈមនឹងការបាត់បង់បន្តិចម្តងៗពីសង្គមកម្ពុជា។ អ្នកមានចំណេះជំនាញដូនតាខ្លះបានបោះបង់ចោលជំនាញរបស់ខ្លួន។ រីឯអ្នកដែលគួរបន្តវេនមិនព្រមរៀនបន្ត។ កូននៃអ្នកតម្បាញខ្លះមិនព្រមរៀនជំនាញបន្តពីម្តាយ ដោយពួកគាត់មើលឃើញ ឬមានទស្សនៈថាជាការងារលំបាក ហត់នឿយ ចាយពេលយូរ មិនចំណេញ ឬចំណេញតិច និងមិនអាចយកជាអាជីពចិញ្ចឹមខ្លួនរស់។
ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានសង្កត់ធ្ងន់ថា ការបាត់បង់ចំណេះជំនាញដូនតា ជាការគួរឲ្យស្តាយណាស់ ហើយការអភិរក្សចំណេះដឹងនិងជំនាញដូនតាឲ្យបានគង់វង្ស ទន្ទឹមនឹងការអភិវឌ្ឍ “ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ” នឹងជួយបង្កើនផលិតផលនិងសេវាកម្មវប្បធម៌ប្រកបដោយគុណភាព តម្លៃ និងមានលក្ខណៈជាតិ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងអត្តសញ្ញាណជាតិ ហើយពិសេសជាងនោះទៅទៀត គឺជួយដល់កំណើនសេដ្ឋកិច្ច និងការងារ យ៉ាងសន្ធឹកសន្ធាប់ផង។
ឯកឧត្តម ឈុំ ម៉េងហុង បានបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានបើកដំណើរការកាលពីថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បានបើកដំណើរការ នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាមាននៅខេត្តចំនួន៦ (កណ្តាល តាកែវ កំពង់ចាម កំពង់ឆ្នាំង រតនគីរី និងសៀរាប) ទីតាងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៨ (ខ្មុកស្មាច់ ចម្លាក់ប្រាក់ស្ពាន់ តម្បាញសូត្រ ស្មូនឆ្នាំង តម្បាញក្រមាពណ៌ត្រុំ ចម្លាក់ស្បែក ចម្លាក់ថ្ម និងចម្លាក់ស្មិត) និងមានសិស្សចំនួន១៨៥នាក់។ បន្ថែមលើសពីនេះ នៅថ្ងៃទី២១ ២២ និង២៣ ខែធ្នូខាងមុខនេះ ក៏មានកម្មវិធីពិព័រណ៍ស្នាដៃសិប្បកម្មដូនតា រយៈពេលបី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងមានតាំងនូវស្នាដៃរបស់សិស្សឆ្នាំទី១ មួយចំនួន ដូចជា៖ មុខខ្មុក ចម្លាក់ប្រាក់/ស្ពាន់ សំពត់សូត្រ ក្រមាពណ៌ត្រុំ ក្អមឆ្នាំង ចម្លាក់ស្បែក ចម្លាក់ស្មិត និងចម្លាក់ថ្ម ដើម្បីអោយសិស្សជំនាញដូនតា បានបង្ហាញនូវស្នាដៃរបស់ពួកគាត់ និងដើម្បីអោយបងប្អូនរួមជាតិបានស្គាល់ពីទេពកោសល្យរបស់កូនសិស្សទាំងនេះដែលជាស្នង និងបន្តផ្ទេរមរតកដូនតាទាំងនេះទៅក្មេងជំនាន់ក្រោយផងដែរ៕
អត្ថបទ រដ្ឋា























-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក