ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម) បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់(គ.ជ.គ.ម) ថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ និងដាក់ចេញផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ដោយមានការចូលរួមពីឯកឧត្តម អនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា គោលបំណងផ្សព្វផ្សាយច្បាប់(គ.ជ.គ.ម) ដើម្បីបញ្ជ្រៀបដល់ថ្នាក់រាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ សង្កាត់ ឃុំ ភូមិ ឱ្យពីច្បាប់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអោយកាន់តែប្រសើរឡើង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការរបស់រាជរដ្ឋាភិបាលនៃការគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាអភិក្រមរួម និងជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មសង្គម សេដ្ឋកិច្ច ដើម្បីធានាឱ្យសង្គមទាំងមូលអាចត្រៀមខ្លួនបានល្អក្នុងការការឆ្លើយតបទៅនឹងបញ្ហាប្រឈមចម្រុះ និងមិនប្រាកដប្រជានៃសកលភាវូនីយកម្មចីរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើកិច្ចការអាទិភាពទី៥ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN