ព័ត៌មាន
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងស្ថានទូតបារាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន អ្នកឧបត្ថម្ភកម្មវិធី សមាគម អ្នកនិពន្ធ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសិស្សនិស្សិត។

បន្ទាប់ពីស្តាប់របាយការណ៍របស់តំណាងគណៈកម្មការរៀបចិ័រណ៍សៀវភៅរួចមក លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំទី១១នេះ ត្រូវបានរៀបចំឡើងជាមួយគោលបំណងបន្តពង្រឹង ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់សកម្មភាព និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដើម្បី (១) អភិរក្សនិងអភិវឌ្ឍវិស័យអក្សរសាស្ត្រ ដែលជាកេរដំណែលបុព្វបុរសខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ (២) ជំរុញនិងលើកកម្ពស់ការអាន ការតែងនិពន្ធ និងការបោះពុម្ពផ្សាយនៅកម្ពុជា (៣) ផ្សព្វផ្សាយនិងបំផុសទឹកចិត្តប្រជាពលរដ្ឋ ពិសេសយុវជនឱ្យស្រឡាញ់ និងយល់ដឹងនូវគុណតម្លៃ នៃអក្សរសាស្ត្រជាតិ ហើយចូលរួមក្នុងការអាននិងការសរសេរឱ្យបានកាន់តែច្រើន (៤) ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយបញ្ជូនទៅដល់យុវជន ឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ និង (៥) គាំទ្រដល់ការស្វែងរកទីផ្សារក្នុងការលក់ទិញនៃឧស្សាហកម្មបោះពុម្ពសៀវភៅនៅក្នុងប្រទេស និងទីផ្សារអន្តរជាតិ។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលដល់គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា សិស្ស និស្សិតស្ម័គ្រចិត្ត អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងបណ្ដាក្រុមហ៊ុនទាំងអស់ដែលខិតខំលះបង់ទាំងពេលវេលាកម្លាំងកាយចិត្តចូលរួមគាំទ្រការប្រព្រឹត្តទៅនៃពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១១ នេះ ឱ្យលេចចេញជារូបរាង និងរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងបុព្វហេតុលើកកម្ពស់វប្បធម៌នៃការអាន និងតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ការតែងនិពន្ធឆ្លុះបញ្ចាំងពីកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ សៀវភៅគឺឃ្លាំងចំណេះដឹងសម្រាប់ការផ្សព្វផ្សាយ ក៏ដូចជាការផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ ទាំងផ្សព្វផ្សាយចំណេះដឹងទូទៅ ុទ្ាស្ត្រ េកវិទ្យា ជាពិសេសផ្សព្វផ្សាយនូវវប្បធម៌ក៏ដូចជាអក្សរសាស្ត្រជាតិ។ ពិព័រណ៍សៀវភៅនេះ គឺជាសក្ខីភាពនៃប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងបន្តការលើកទឹកចិត្តដល់អ្នកអាន និងអ្នកសរសេរ ជាពិសេសគឺផ្តល់ឱកាសឱ្យអ្នកនិពន្ធនៅកម្ពុជាបានបង្ហាញស្នាដៃ ដើម្បីចូលរួមលើកកម្ពស់អំណាននៅកម្ពុជា ឈានទៅលើកស្ទួយខឿនវប្បធម៌អារ្យធម៌របស់ជាតិយើងផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់ប្រវត្តិអក្សរសាស្ត្រខ្មែរតាំងពីសម័យអង្គរមកដែលមានបន្សល់ទុកនៅលើសិលាចារឹក ដែលជាកេរតំណែលដូនតា សរសេរជាភាសាខ្មែរចាស់ ធ្វើឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងដឹងពីការវិវឌ្ឍរបស់អក្សរខ្មែរ នេះហើយជាតួនាទីនៃសៀវភៅក្នុងការផ្សព្វផ្សាយវប្បធម៌ ដូច្នេះហើយ ពិតជាចាំបាច់ដែលប្រទេសមួយ ត្រូវតែរៀបចំឱ្យមានសៀវភៅ មានបណ្ណាល័យ លើកកម្ពស់ការសរសេរ តែងនិពន្ធ បណ្តុះបណ្តាលអ្នកចេះដឹង ដើម្បីក្លាយកម្លាំងចលករចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ការបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្នែកអក្សរសាស្ត្រនិងអក្សរសិល្ប៍ គាំទ្រនិងលើកទឹកចិត្តដល់ការបោះពុម្ពស្នាដៃថ្មីៗ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបញ្ជ្រាបចំណេះដឹងនិងបំផុសស្មារតីយុវជន និងមហាជន តាមរយៈស្នាដៃតែងនិពន្ធជាសៀវភៅប្រលោមលោកនិងកំណាព្យរឿង និងអត្ថបទផ្សេងៗដែលបានបង្កប់នូវគំនិតនិងទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ក្នុងការលើកកម្ពស់ការអប់រំ សីលធម៌ គុណធម៌ និងបណ្តុះផ្នត់គំនិតក៏ដូចជាការកែប្រែឥរិយាបថរបស់មនុស្សជាតិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អរវាងស្ថាប័នរដ្ឋ អង្គការ សមាគម ដៃគូឯកជន និងនិស្សិតស្ម័គ្រចិត្តទាំងអស់ ដែលខិតខំចំណាយពេលវេលាកម្លាំងកាយ ប្រាជ្ញាស្មារតី ព្រមទាំងជួយឧបត្ថម្ភជាសម្ភារៈនិងថវិកាដើម្បីគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិដ៏មានអត្ថន័យនេះឡើង និងសូមលើកទឹកចិត្តឱ្យយុវជនចាប់កាន់សៀវភៅ ហើយប្ដេជ្ញាចិត្តនសៀវភៅដើម្បីក្បយកចំណេះដឹងកម្រិតខ្ពស់ ឆ្ោះទៅអភិវឌ្ឍខ្លួនឯង និងបន្តការរៀនសូត្រពេញមួយជីវិត ក្លាយជាធនធានប្រកបដោយសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើនប្រកបដោយចីរភាពនិងចូលរួមថែរក្សាសុខសន្តិភាព។
គួរបញ្ជាក់ដែរថា ពិព័រណ៍សៀវភៅដ៏ធំឆ្នាំនេះ មានទីតាំង នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ដែលមានស្តង់ពិព័រណ៍សៀវភៅប្រមាណ ២៩៣ស្តង់ បានដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល៕




-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន6 days agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ