ព័ត៌មាន
ឯកឧត្តម ឌិត ទីណា បន្តលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍនានាឲ្យចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាកាន់តែមានប្រសិទ្ធិភាព
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដៃគូអភិវឌ្ឍនានា ចូលរួមសហការជាមួយក្រសួងកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង និងការផ្តល់ផលចំណេញសេដ្ឋកិច្ចដល់ប្រជាកសិករ សំដៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី “Country Programming Framework (CPF 2024-2028)” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនេះ និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលជាដៃគូសហប្រតិបត្តិការពេញលេញ និងមានសារា្នុងការគិតគូរពីវិស័យស្បៀង និងកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលជានិច្ចជាកាលបានផ្តល់ការគាំទ្រ និងសហការជាមួយគ្នាសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យកសិកម្មកម្ពុជា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥ ខាងមុខនេះគឺជាគម្រប់ខួប ៨០ឆ្នាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងគម្រប់ខួប ៧៥ឆ្នាំដែលកម្ពុជាបានចូលជាសមាជិកនៃអង្គការ (FAO) ផងដែរ។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត ដែលជាការអភិវឌ្ឍកសិកម្ម ដោយគិតគូរច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ និងស្របតាមបរិបទនាពេលបច្ចុប្បន្ន។
ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍនានា ចូលរួមសហការជាមួយក្រសួងកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ការផ្តល់អាហារូបត្ថម្ភ ផ្តល់ផលចំណេញសេដ្ឋកិច្ចដល់ប្រជាកសិករ កាត់បន្ថយថ្លៃដើមផលិត ការការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន សំដៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានភាពបន្ស៊ីគ្នាជាមួយគោលដៅរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN