ព័ត៌មាន
តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ នៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤.០៥០ រៀល ក្នុងមួយដុល្លារ ដោយបានត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងប៉ុណ្ណោះ ខណៈការប្រើប្រាស់ប្រាក់ដុល្លារនៅ កម្ពុជាមិនទាន់ថមថយនៅឡើយ។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តរតនគីរី នៅថ្ងៃទី ២០ ខែ ធ្នូ នេះថា ទាក់ទិនដុល្លារូបនីយកម្ម, ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី ៩០, អ៊ុនតាក់ បាននាំ មកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារអាមេរិកមកកម្ពុជា ហើយនៅពេលនោះ ចិត្តើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មាន ភាពទន់ខ្សោយនៅឡើយដែរ។ ក៏ប៉ុន្តែក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះតម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ហើយតែបានត្រឹមទប់ ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ។
ឯកឧត្តម បន្តថា នេះគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញថាការបាត់បង់ទំនុកចិត្តលើប្រាក់រៀល ដែលកើតឡើងត្រឹម រយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ដោយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងនោះក៏មានគោលនយោបាយលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញ លេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ JICA, កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់ រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែល ប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។ ជាក់ស្តែងសម្រាប់ខេត្តរតនគិរី ទិន្នន័យស្រាវជ្រាវបង្ហាញថា ទាក់ទិនប្រាក់រៀលនេះ ជាមធ្យមប្រមាណ ៩១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើង ជាប្រាក់រៀល។ ចំណែកការចំណាយជាប្រចាំ, ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP ក្នុងឆ្នាំ ២០២៣ បានបង្ហាញ ផងដែរថា កម្មករនិយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្ត ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់ រៀល ជាពិសេសទៅលើការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ ិងថ្នាំសង្កូវ។ ចំណែកឯកម្មករ និយោជិត អ្នកដែលរស់នៅទីក្រុង ចាយវាយជាប្រាក់រៀលរហូតដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នក ទិញប្រើប្រាស់ប្រាក់រៀលតែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរ ដល់អត្រាប្តូរប្រាក់នោះទេ៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី