ព័ត៌មាន
កាកបាទក្រហមកម្ពុជាផ្តល់អំណោយ និងអាហារលើកទី៣ ដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ផងនោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអញ្ជើញជួបសំណេះសំណាល រៀបចំអាហារមួយពេល និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ជូនដល់ជនមានពិការភាពចំនួន៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការចុះសំណេះសំណាល ផ្ដល់អំណោយមនុស្សធម៌ និងរៀបចំអាហារនេះ បានធ្វើឡើងក្រោមវត្ដមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងស កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនេះដែរលោកជំទាវអគ្គលេខធិការរងស្តីទីបានថ្លែងថា៖ នៅថ្ងៃទី២៩ ខែធ្នូ ២០២៤នេះ គឺខួបលើកទី២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយ ឈ្នះ-ឈ្នះ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៥ផងនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ជួយសម្រាលបន្ទុក នៃភាពខ្វះខាតរបស់ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការ។ លោកជំទាវបន្ដថា ការផ្ដល់អំណោយ អាហារ និងថវិកា ជូនដល់សមាគមខាងលើនេះ គឺជាលើកទី៣ហើយ តាមការស្នើសុំរបស់សមាគមផ្ទាល់ ដោយក្នុងមួយឆ្នាំចំនួនពីរដង។
ឆ្លៀតក្នុងឱកាសនេះដែលលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងស្តីទី កាកបាទក្រហមកម្ពុជា ក៏បានផ្តាំផ្ញើ ដល់សមាជិក នៅក្នុងសមាគមទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងាយ វាងាយនឹងកើតជំងឺផ្តាសសាយ និងត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ ពិសេសការពារនូវជំងឺមិនឆ្លងនានារួមមាន៖ ជំងឺមហារីក ជម្ងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃនិងជំងឺបេះដូងសរសៃឈាម ដែលកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។
ឯកឧត្តម សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបន្តរហូតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែជួយឧបត្ថមគាំទ្រដល់ សមាគមតាំងពីដើមរៀងមក។ ឯកឧត្តមបានឱ្យដឹងថា ការបង្កើតសមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែកនេះឡើង គឺចង់ឱ្យជនពិការទាំងអស់បានបញ្ចេញសមត្ថភាព ក្នុងការរស់នៅក្នុងសង្គមប្រកបដោយសន្ដិភាព ក្ដីសង្ឃឹម វិបុលភាព មោទនភាពជីវិត និងការចូលរួមអភិវឌ្ឍសង្គមជាតិ។លើសពីនោះឯកឧត្តមចង់ជំរុញលើកទឹកចិត្ដដល់ជនពិការទាំងអស់មានការតស៊ូ មានក្ដីសង្ឃឹម និងមានមោទនភាពជីវិត ព្រមទាំងចូលរួមចំណែកក្នុងការ អប់រំបណ្ដុះបណ្ដាល បង្កើតជំនញវិ្ាជីវ្សេងៗ ដល់ជនពិការទាំងអស់។
សូមញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មានសមាជិក៩០នាក់ ដោយបច្ចុប្បន្នមានអគារទីស្នាក់ការថ្មីផ្ទាល់ខ្លួន កំពុងសាងសង់ជិតរួចរាល់ ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានសាខាខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភទាំងស្រុងពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដោយមើលឃើញពីសេចក្តីត្រូវការចំពោះមុខ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៥ផងនោះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភជូននាពេលនេះ ដែលអំណោយរួមមាន៖ អង្ករ២តោន, មី២០កេស, ត្រីខ៥កេស, ទឹកត្រី១០យួ, ទឹកស៊ីអ៊ីវ១០យួ, ទឹកបរិសុទ្ធ១០កេស, ភេសជ្ជៈ១០កេស, ស្ករស២៥គីឡូក្រាម, និងថវិកា៥លានរៀល៕ អត្ថបទ៖ សំ ងីម













-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoសហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ