ព័ត៌មាន
កម្ពុជាបាននិងកំពុងជំរុញអភិវឌ្ឍបណ្តាញគមនាគមន៍ជនបទ ដើម្បីបម្រើជាប្រយោជន៍សាធារណៈ
កោះកុង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ, ជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាញ គមនាគមន៍ជនបទ ទៅកាន់គ្រប់ទិសទី កាន់តែប្រសើរ និងប្រកបដោយគុណភាព និងមានភាពប្រទាក់ក្រឡា សម្រាប់ជាប្រយោជន៍ សាធារណៈ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី២៧ ធ្នូ ម្សិលមិញ នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវ ចំនួន ២គម្រោង ស្ថិតនៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ក្នុងនោះឯកឧត្តមបានលើកឡើង ពីគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តសុខសន្តិភាព ស្ថិរភាព នយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋាន សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវញការអភិវឌ្ឍជនបទវិញ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសមព័ន្ធ ដែលស្ថិតក្រោមក្របខណ្ឌរបស់ក្រសួង ដោយ បានជំរុញអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាដើម។
ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ៧ ៨០០ ម៉ែត្រ មានការស្ថាបនាលូ និងផ្លាកឈ្មោះផ្លូវ ស្ថិតនៅភូមិក្រាំងអំពិល ឃុំស្គុះ ទៅភូមិមហាលំពាំងទី១ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, និងផ្លូវក្រាលដីល្បាយក្រួស ១ ខ្សែ ទៀតប្រវែង ២ ៨០០ ម៉ែត្រ និងមានការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ភ្ជាប់ពីផ្លូវជាតិលេខ ៤៤ ទៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ បានកំពុងផ្តល់អត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរ, នេះជាការឆ្លើយតបតាមតម្រូវការដ៏ពិសិដ្ឋ ដើម្បីបម្រើជា ផលប្រយោជន៍សាធារណៈ។
នៅក្នុងការចុះពិនិត្យគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ រួមជាមួយគណៈកម្មកាអន្តរក្រសួង បានចុះជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ, ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ សូមចូលរួមថែទាំផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីការធ្វើដំណើររបស់យើង គ្រប់ៗគ្នា៕
អត្ថបទ៖ សុន រ៉ាឌី












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី