ព័ត៌មាន
សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៥០ករណី ក្នុងខែធ្នូ ចុងឆ្នាំ២០២៤នេះ!
គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងទូទាំងប្រទេសបានជាង ៥០ករណី និងឃាត់ខ្លួនបានក្រុមក្មេងទំនើងបានជិត២០០នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។
បើតាមលោកបណ្ឌិត មូលដ្ឋានដែលមានករណីក្មេងទំនើងត្រូវបានបង្ក្រាបច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង កំពត កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ ស្វាយរៀង កំពង់ធំ ក្រចេះ និងខេត្តតាកែវ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាននោះ បានធ្វើសកម្មភាពជាក្រុមៗ ទាំងទ្រង់ទ្រាយធំ និងតូច ហើយក្នុងចំណោមនោះ ភាគច្រើនត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងកំពុងឃុំខ្លួនក្នុងពន្ធនាគារ។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា កិច្ចប្រតិបត្តិការនេះ ក៏កាន់តែសកម្មឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញនូវវិានារយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង និងគ្មានការយោគយល់ ពោលដាច់ខាតត្រូវតែដាក់ពន្ធនាគារ។
ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញបន្ថែមទៀត ឱ្យអាជ្ញាធរ និងនគរបាល បន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង តាមទស្សនៈ ងើបមួយបង្ក្រាបមួយ ងើបពីរបង្ក្រាបពីរ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN