ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់់យប់ឆ្លងឆ្នាំសកល និងមិទ្ទីញអបអរសាទរ ៧មករា
បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទីញអបអរសាទរនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក សមាជិកា និងមហាជនចូលរួមជាង២ម៉ឺននាក់។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរក្នុងពិធីនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច នៅសាលារាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូន និងជោគជ័យ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ចត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសរៀបចំពិធីខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដែលសំខាន់បំផុត សម្រាប់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា មន្ត្រីដែលចូលរួមក្នុងពិធីនេះត្រូវតែមានវិន័យល្អ។ មន្ត្រី ឬកងកម្លាំងម្នាក់ដែលចូលរួមក្នុងពិធីនេះម្នាក់ គឺជាអ្នថែក្សាន្តិសុខម្នាក់ ដោយត្រូវចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាសន្តិសុខ បើទោះបីប្រទេសជាតិមានសន្តិភាពពេញលេញក៏ដោយ។
ឯកឧត្ដមអភិបាលរាជធានីបានបន្តទៀតថា ទិវាជ័យជម្នះ ៧មករា គឺជាទិវាបុណ្យជាតិ ក្នុងនាមអាជ្ញាធរត្រូវបំផុសប្រជាពលរដ្ឋឱ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសម្អាតអនាម័យបរិស្ថានឱ្យបានល្អផងដែរ។
ពាក់ព័ន្ធនឹងសន្តិសុខនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ចាប់ពីថ្ងៃនេះតទៅ។ ពិសេសនាយប់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តតិការណ៌«សាទរកម្ពុជា» ហើយនៅវេលាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្រោយឆ្លងឆ្នាំរួច ពោលគឺចប់ពិធីភ្លាម ប្រជាពលរដ្ឋដែលកំសាន្តនៅលើអគារខ្ពស់ៗ នឹងចុះមមព្រមៗគ្នាដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរត្រូវសម្រួលចររាចរណ៍ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋឱ្យបានល្អបំផុត។
សម្រាប់សកម្មភាពក្មេងទំនើងវិញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា នៅតែកើតមាននៅឡើយទេ ដូច្នេះនៅចប់ពីបុណ្យឆ្លងឆ្នាំសកលនេះទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីរកវិធីសាស្ត្របង្ក្រាបក្មេងទំនើងទាំងនេះឱ្យដល់ឬសគល់ ដោយចាប់ផ្ដើមអនុវត្តពីថ្នាក់ភូមិ សង្កាត់ ព្រោះថាប្រធានភូមិ ចៅសង្កាត់នេះហើយ ជាអ្នកនៅកៀកជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងព័ត៌មានពីក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលនឹងអាចបង្ក្រាបក្រុមនេះឱ្យដល់ឬសគល់តែម្ដង៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក