ព័ត៌មាន
មន្រ្តីរាជការស៊ីវិលប្ដេជ្ញាខិតខំបំពេញការងារឱ្យល្អ ខណៈទទួលបានការដំឡើងប្រាក់ខែក្នុងឆ្នាំថ្មី
ក្នុងឆ្នាំថ្មី ២០២៥នេះ មន្រ្តីរាជការស៊ីវិលបានប្តេជ្ញាខិតបំពេញការងារឱ្យបានល្អ ស្របពេលដែលដែលរាជរដ្ឋាភិបាលបានយកចិត្តទុកពីសុខទុក្ខមន្រ្តីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយសម្រេចដំឡើងប្រាក់បៀវត្សប្រចាំខែជូនពួកគេ។
មន្រ្តីរាជស៊ីវិលថ្នាក់ក្រោមជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់BTVឱ្យដឹងថា ការដំឡើងប្រាក់បៀវត្សប្រចាំខែក្នុងឆ្នាំថ្មីជូនដល់ពួកគេ បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបានសមរម្យ និងប្តេជ្ញាខិតខំបំពេញការងារឱ្យល្អបន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ លើសពីនេះ មន្រ្តីរាជស៊ីវិលថ្នាក់ក្រោមជាតិ បានថ្លែងអំណគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខដល់ពួកគេ។
យោងតាមអនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិលក្នុងឆ្នាំ២០២៥នេះ បង្ហាញពីវិស័យចំនួន៤រួមមាន៖ ទី១.វិស័យរដ្ឋបាល ការទូត និងបច្ចេកទេស ដែលបែងចែកជាពីរផ្នែករួមមាន៖នៅថ្នាក់ជាតិមានតួនាទីចាប់ពីមន្រ្តីបច្ចេកទេសបឋម រហូត ដល់អគ្គលេខាធិការ ទួានប្រាក់បៀវត្សចាប់ពី ៧ សែនរៀល រហូតដល់៥លានរៀល។ រីឯមន្រ្តីថ្នាក់ក្រោមជាតិ ចាប់ពីឧទ្យានុរក្ស រហូតដល់អភិបាលរាជធានី-ខេត្ត ទទួលបានប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៧សែនរៀល រហូតដល់ជាង ១លានរៀល។ ទី២.វិស័យអប់រំ បែងចែកជាពីរផ្នែករួមមាន៖ ទី១.ផ្នែកអប់រំទូទៅ តួនាទីចាប់ពីអនុប្រធានការិយាល័យរហូតដល់នាយកសាលាទទួលបានប្រាក់បៀវត្សចាប់ពី ៧៥ម៉ឺនរៀល រហូតដល់ជិត ២លានរៀល ទី២.ផ្នែកអប់រំពិសេស តួនាទីចាប់ពី លេខាធិការរដ្ឋបាល រហូតដល់នាយកវិទ្យាស្ថាន ទទួលបានប្រាក់បៀវត្សចាប់ពី ១លាន ៤៤ម៉ឺនរៀល រហូត ១លាន ៨៦ម៉ឺនរៀល។ ទី៣.វិស័យសុខាភិបាល តួនាទីចាប់ពីអ្នកជំនួយការព្យាបាល រហូតដល់អគ្គនាយកមន្ទីរពេទ្យ ទទួលបានប្រាក់បៀវត្សចាប់ពី ៧សែនរៀល រហូតដល់ជាង ១លានរៀល និងទី៤.វិស័យយុត្តិធម៌ តួនាទីចាប់ពីអនុប្រធានការិយាល័យរហូតដល់ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ទទួលបានប្រាក់បៀវត្សចាប់ពី ៧សែន ៧ម៉ឺនរៀល រហូតដល់ជិត ២លានរៀល។ក្រៅពី ការចេញអនុក្រឹត្យដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល រាជរដ្ឋាភិបាលបាលក៏បានចេញអនុក្រឹត្យដំឡើងប្រាក់បៀវត្សដល់ស្ថាប័ននានាទៀតដូចជា៖មន្រ្តីនគរបាលជាតិ កងទ័ព អតីតយុទ្ធជន និងគ្រូពុទ្ធិកសិក្សាជាដើម៕ អត្ថបទ៖ទូច សោភ័ណ




-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន3 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន24 hours agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ