ព័ត៌មាន
រុស្ស៊ីប្តេជ្ញាសងសឹកបន្ទាប់ពីនិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយអាមេរិក៨គ្រាប់
រុស្ស៊ីបានប្តេជ្ញាសងសឹកបន្ទាប់ពីបានអះអាងថាបានបាញ់ទម្លាក់មីស៊ីល អាតាខឹម (ATACMS) ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨ គ្រាប់ ដែលបាញ់ដោយអ៊ុយក្រែនកាលពីព្រឹកថ្ងៃសៅរ៍។
ទីក្រុងមូស្គូ មើលឃើញថាការប្រើប្រាស់មីស៊ីលបែបនេះដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ ជាការកើនឡើងដ៏សំខាន់មួយ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់មីស៊ីលផ្លោងបាលីស្ទិកចំនួន៨គ្រាប់ រួមជាមួយយានដ្រូន(UAVs) ចំនួន ៧២ គ្រឿង។ ប្រភពខាងលើបានបន្ថែមថាសកម្មភាពទាំងនេះដោយរបបក្រុង Kyiv ដែលត្រូវបានគាំទ្រដោយក្រុមអ្នកការពារបស្ចិមប្រទេស នឹងត្រូវបានឆ្លើយតបដោយការសងសឹក។
សេចក្តីថ្លែងការណ៍បាននិយាយថា យានដ្រូនជាច្រើនគ្រឿងត្រូវបានបំផ្លាញនៅក្នុងតំបន់ Leningrad ភាគពាយ័ព្យ និងមួយគ្រឿងនៅតំបន់ឃើស (Kursk) ជាទីដែលអ៊ុយក្រែន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីចុងរដូវក្តៅមុន។
ប្រធានាធិបតីអាមេរិកជិតផុាណត្តិលោក Joe Biden បានបើកភ្លើងខៀវឲ្យទីក្រុង Kyiv ប្រើមីស៊ីលអាតាខឹមកាលពីខែវិច្ឆិកាបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ដោយនិយាយថាមួយផ្នែកគឺជាការឆ្លើយតបទៅនឹងប្រទេសរុស្ស៊ីដែលពង្រីកជម្លោះដោយការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើមីស៊ីល អាតាខឹម ដោយប្រើមីស៊ីលផ្លោងបាលីស្ទីក ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរប្រភេទ អូរ៉េស្នីក (Oreshnik) របស់រុស្ស៊ី៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN