ព័ត៌មាន
ការចុះបញ្ជីអាជីវកម្មនិងបង់ពន្ធ ជាការចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា
ការចុះបញ្ជីអាជីវកម្ម និងការបង់ពន្ធ គឺជាការបំពេញកាតព្វកិច្ចសារពើពន្ធ ដែលផ្តល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាល មាន លទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កម្ពុជា។
ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការលើកទឹក ចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ”នៅសប្តាហ៍កន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត ស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដាក់ចេញ នូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដើម្បីធានាឱ្យបាន នូវភាពធន់ ភាពប៉ាន់ប្រមាណ និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្មការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និង ការងារចិញ្ចឹមជីវិតនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីភាពងាយស្រួល និងសារៈសំខាន់ក្នុងការចុះបញ្ជីអាជីវកម្ម ក្នុងនោះអ្នកជាប់ពន្ធអាចចុះ បញ្ជីអាជីវកម្មអនឡាញតាមគេហទំព័ររបស់ CamDX ហើយព័ត៌មាន និងឯកសារស្នើសុំចុះបញ្ជីអាជីវកម្ម នឹងត្រូវបញ្ចូនដល់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ចជាស្វ័យប្រវត្តិ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា សម្រាប់ការពិនិត្យ និងសម្រេចផ្តល់ការអនុញ្ញាតការចុះបញ្ជីអាជីវកម្ម។ ការចុះបញ្ជីអាជីវកម្ម និងការបង់ពន្ធ គឺជាការបំពេញកាតព្វកិច្ចសារពើពន្ធ ដែលផ្តល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាល មានលទ្ធភាព គ្រប់គ្រាន់ក្នុងការផ្តល់សេវាសាធារណៈ។ ទន្ទឹមនឹងនេះ អ្នកជាប់ពន្ធដែលចុះបញ្ជីអាជីវកម្មដោយស្ម័គ្រចិត្ត នឹងទទួលនូវការលើកទឹកចិត្ត ផ្នែកពន្ធដារផ្សេងៗ ដែលត្រូវបានផ្តល់ចំពោះសហគ្រាសធុនតូច និងមធ្យម ប្រកបអាជីវកម្មក្នុងវិស័យអាទិភាពរួមមាន៖ លក់ដុំ-លក់រាយ និងជួសជុល, សេវាកម្មស្នាក់នៅនិងអាហារ, សិប្បកម្ម, និងសហគមន៍កសិកម្ម ដែលបានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្ដីណែនាំ លេខ ៤២២១២ អពដ ចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ ស្តីពីការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសធុនតូច និងមធ្យម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែម អំពីការលើកទឹក ចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃអ្នកជាប់ពន្ធតូចនិងមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ព្រមទាំងផ្ដល់ ឱកាសឱ្យអ្នកជាប់ពន្ធបានជួបជាមួយរដ្ឋបាលសារពើពន្ធដោយផ្ទាល់ ដើម្បីលើកឡើងនូវសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ដែល ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ សំដៅពង្រឹងអនុលោមភាពសារពើពន្ធ និងលើកកម្ពស់វប្បធម៌បង់ពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ