ព័ត៌មាន
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ក្នុងខែដំបូងឆ្នាំ២០២៥នេះមានទឹកប្រាក់ជិត ១ ពាន់លានដុល្លារ
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ សម្រាប់ខែដំបូងនៅក្នុងឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជិត ១ ពាន់លានដុល្លារ អាមេរិក បានងើបឡើងគួរកត់សម្គាល់ ដោយរាជរដ្ឋាភិបាលរំពឹងថា វិស័យនេះនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបាន ៦,៣ ភាគរយ ក្នុងឆ្នាំនេះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ខែដំបូង ក្នុងឆ្នាំ២០២៥នេះ, កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៥៧១ លានដុល្លារអាមេរិក កើនឡើងជាង ៣១ ភាគរយ ខណៈការនាំចេញសម្លៀកបំពាក់ និង គ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៣៧៨ លានដុល្លារអាមរិក កើនឡើងជិត ៤១ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។
ទាក់ទិនការនាំចេញសម្លៀកបំពាក់ ថ្មីៗនេះ, ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក ឡើងនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងច្បាប់ថវិកាឆ្នាំ២០២៥ នេះថា សម្រាប់ឆ្នាំ២០២៤ កន្លងមក ចំពោះវិស័យដែល ធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦ ភាគរយ រួមមាន៖ អនុវិស័យកាត់ដេរ អនុវិស័យដឹកជញ្ជូន និងវិស័យទេសចរណ៍ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ នៅក្នុងឆ្នាំ ២០២៤ កន្លងមក មានកំណើនកើនឡើងគួរកត់សម្គាល់ បច្ចុប្បន្នអនុវិស័យនេះបានកំពុង បន្តរក្សា នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ២០២៥ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋ កិច្ចក្នុងរង្វង់ប្រមាណ ៦,៣ ភាគរយ។
សូមបញ្ជាក់ថា នៅក្នុងខែ មករា ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ២៤ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារអាមេរិក កើន ១៧ ភាគរយ ខណៈការនាំចូល មានទឹកប្រាក់ ៣,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣១ ភាគរយ បើធៀបរយៈ ពេលដូចគ្នានិងឆ្នាំ ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប