ព័ត៌មាន
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន អញ្ជើញចូលរួមបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល”
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA រៀបចំវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល”។
កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA រៀបចំវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល” នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសរុបចំនួន ៣២រូប ដែលមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ឆ្នាំង។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង កសាងសមត្ថភាពជំនាញដល់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងទស្សនវិស័យកំណែទម្រង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីឈានទៅដល់ការកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ ព្រមទាំងជម្រុញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែម ក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងក្នុងពិធីបិទវគ្គ សូមអរគុណដល់ក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA និងដៃគូរ ដែលបានឧបត្ថម្ភ គាំទ្រសម្រាប់វគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញា ដ៏មានសារៈសំខាន់មួយនេះ និងអរគុណដល់វាគ្មិនមកពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម ព្រមទាំងគ្រូបង្គោលរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាតំណាងម្ចាស់ម៉ាក ដែលចំណាយពេលដ៏មានតម្លៃមកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដល់សិក្ខាកាម ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកនូវចំណេះដឹងដែលទទួលបានពីវគ្គបំប៉ននៅពេលនេះទៅបំពេញចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការ នៃការប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ ឲ្យស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ក៏ដូចជាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគ អាជីវករ កម្មសិទ្ធិករ សហគមន៍ និងប្រជាពលរដ្ឋ មកលើ មន្ត្រីនគរបាលជាតិ ៕អត្ថបទ៖ កុម្ភៈ











-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS9 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ