ព័ត៌មាន
កម្ពុជាដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨
រយៈពេលមួយថ្ងៃពេញ ក្រោយពិធីបើកនាព្រឹកនេះបានបញ្ចប់ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨។ កិច្ចប្រជុំនេះ ជាការត្រៀមលក្ខណៈ ឆ្ពោះទៅការរៀបចំការងារបន្ត ដែលកម្ពុជាកំពុងធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤-២០២៦។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា “ឆ្នាំនេះជាកិច្ចប្រជុំលើកទី២៣ គិតចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមនៅឆ្នាំ១៩៨០។ ជាងបួនទសវត្សរ៍មកនេះ ACCSM គឺជាវេទិកាចម្បងរបស់យើងសម្រាប់ការផ្លាស់ប្តូរការច្នៃប្រឌិត និងការអនុវត្តល្អបំផុតនៅក្នុងរដ្ឋបាលសាធារណៈ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ យើងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេវាស៊ីវិលនៅទូទាំងតំបន់ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងចំណោមភ្នាក់ងាររបស់យើង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអភិបាលកិច្ចល្អ។”

ឯកឧត្តម ក៏បានបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងជំនួយទៅវិញទៅមករបស់យើងបានជួយបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមរដ្ឋសមាជិក។ រាល់កិច្ចប្រជុំ និងសិក្ខាសាលា គណៈប្រតិភូបានចែករំលែកចំណេះដឹង និងគាំទ្រគ្នាទៅវិញទៅមក បង្កប់នូវស្មារតីអាស៊ាន។””គោលដៅ ACCSM ដើម្បីទ្រទ្រង់សេវាកម្មសាធារណៈ ដែលផ្តោតលើប្រជាពលរដ្ឋ និងរំលឹកយើងថា សមិទ្ធិផលទាំងអស់នេះត្រូវតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង។” ឯកឧត្តមអគ្គលេខាធិការបន្ថែម។

កិច្ចប្រជុំបានពិនិត្យលើផែនការសកម្មភាពដែលបានអនុវត្តកន្លងមក រួមជាមួយការបង្ហាញពីផែនការសកម្មភាពនានាដែលកម្ពុជានឹងដឹកនាំ រៀបចំក្នុងនាមជាប្រធាន។ ទន្ទឹមនេះ កិច្ចប្រជុំទទួលបានការធ្វើរបាយការណ៍ពីបណ្តាប្រទេសជាសមាជិកអាស៊ាន លើកិច្ចការដែលបាន និងកំពុងអនុវត្ត ព្រមទាំងមានការចូលរួមធ្វើបង្ហាញពីដៃគូសន្ទនាតាមប្រព័ន្ធអនឡាញផងដែរ។ លើសពីនេះ កិច្ចប្រជុំបានរៀបចំបងបង្ហាញ និងការចូលរួមជាមតិយោបល់នានាសំដៅដល់ការរៀបចំផែនការសកម្មភាព ACCSM &ACCSM+3 ឆ្នាំ២០២៦-២០៣០ ដែលការងារនេះ ជាការដឹកនាំដោយកម្ពុជា ដោយមានគាំទ្រ និងបំពេញគ្នាទៅវិញទៅមកដោយអគ្គលេខាធិការដ្ឋានអាស៊ាន៕












-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប