ព័ត៌មាន
សម្ដេចធិបតី៖ ២០ឧសភាជាទិវាចងចាំ ដែលពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការផ្លូវការ អាជីវកម្មរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ថា៖ “២០ ឧសភា ជាទិវាចងចាំ” ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ,បានរងទុក្ខវេទនាគ្រប់បែបយ៉ាងក្នុងរបប ប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃដែលបានកើតចេញពីការបែកបាក់ជាតិ។ “មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវរំលឹកអំពីអតីតកាលដ៏ឈឺចាប់នេះ? ព្រោះយើងចងចាំនូវការឈឺចាប់ដែលកើតចេញពីការបែកបាក់ជាតិ ហើយប្តេជ្ញាមិនឱ្យសម័យដ៏អន្ធកាលខ្មៅងងឹតនេះ កើតឡើងជាថ្មី នៅលើទឹកដីដ៏អស្ចារ្យរបស់យើងទោះក្នុងតម្លៃណាក៏ដោយ”។
ដោយឡែក, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីសម្ពោធសមិទ្ធផលរោងចក្រស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញយ៉ាងច្បាស់នូវការប្រែក្លាយទីតាំងដែលធ្លាប់តែជាកន្លែងកាប់សម្លាប់ខ្មែរ, ពោរពេញដោយការសោកសង្រេង និង ទុក្ខលំបាកវេទនា មកជាកន្លែងស្រស់បំព្រង, ប្រកបដោយការរីកចម្រើន និងការអភិវឌ្ឍ ពិសេសជាកន្លែងដែលចូលរួមចំណែកបង្កើតការងារជូនដល់បងប្អូនអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងៗ។ ការងារមានកាន់តែច្រើន, ឱកាសនៃការបង្កើនប្រាក់ចំណូលកាន់តែល្អ, សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាជនកាន់តែប្រសើរ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាល ខិតខំរៀបចំ និងបង្កលក្ខណៈគ្រប់បែបយ៉ាងសំដៅបង្កើតការអភិវឌ្ឍនៅមូលដ្ឋាន។
ទន្ទឹមនឹងការសាទរនៃសមិទ្ធផលថ្មីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម អំពីសារសំខាន់នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាមរយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ នាថ្ងៃនេះ ដោយ៖ ១/ បង្កើតការវិនិយោគក្នុងស្រុកកាន់តែច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ អាស្រ័យហេតុនេះ, សូមគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ, បង្កលក្ខណៈ ដើម្បីធានាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្តទៅមុខ និង ចីរភាព។ ជាមួយគ្នានេះ, សូមម្ចាស់ក្រុមហ៊ុន ត្រូវថែរក្សាឱ្យបាននូវគោលការណ៍ នៃក្រមប្រតិបត្តិក្នុងការយកចិត្តទុកដាក់ថែទាំសុខុមាលភាពអ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ផ្សេងៗ ឱ្យបានជាអតិបរមា។
មុននឹងបញ្ចប់, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ មូលហេតុសំខាន់ក្នុងការការពារផលប្រយោជន៍សហគមន៍ គឺដើម្បីផ្តល់ភាពកក់ក្តៅ, បង្កើត និង បង្កើនផលប្រយោជន៍ ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវរក្សាតម្លៃអាស្រ័យនឹងសក្កានុពលធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប