ព័ត៌មាន
ធនាគារជាតិបើកវគ្គបណ្តុះបណ្តាល ផ្ដល់ចំណេះដឹងលើសកម្មភាពមួយចំនួនក្នុងវិស័យធនាគារ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បើកវគ្គបណ្តុះបណ្តាល ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធន៍លើការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការ ដោះស្រាយ និងស្តារឡើងវិញ, គន្លឹះសំខាន់ៗសម្រាប់បង្កើតប្រព័ន្ធស្ដារឡើងវិញ, និងតម្រូវការសម្រាប់គ្រឹះស្ថានធនាគារ ក្នុងការ អនុលោមតាមផែនការស្តារឡើងវិញ។
ធនាគារជាតិនៃកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានបើក វគ្គបណ្តុះបណ្តាលជាលក្ខណៈ Hybrid ស្តីពី “ការគ្រប់គ្រងវិបត្តិការរៀបចំផែនការដោះស្រាយ និងស្តារឡើងវិញ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកបណ្ឌិត Srichander Ramaswamy នាយកផ្នែកស្ថិរភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ នៃមជ្ឈមណ្ឌលស៊ាសិន និងលោក Tetsurou Matsushima តំណាងពីធនាគារកណ្តាលជប៉ុន ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
ចំពោះវគ្គបណ្តុះបណ្តាលនេះ បានធ្វើបទឧទ្ទេសនាមពីវាគ្មិនចំនួន ៨ រូប មកពីស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមរួមមាន៖ ការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយ និងស្តារ ឡើងវិញ, គន្លឹះសំខាន់ៗសម្រាប់បង្កើតប្រព័ន្ធស្ដារឡើងវិញ, និងតម្រូវការសម្រាប់គ្រឹះស្ថានធនាគារក្នុងការអនុលោមតាម ផែនការស្តារ ឡើងវិញ។
សូមបញ្ជាក់ថា ជុំវិញការបណ្តុះបណ្តាលនេះ ធនាគារជាតិនៃកម្ពុជា តែងតែសហការជាប្រចាំ ជាមួយមជ្ឈមណ្ឌលស៊ាសិន ដែលជា មជ្ឍមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវសម្រាប់ធនាគារកណ្តាល នៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក លើប្រធានបទដែលទាក់ទង នឹងប្រតិបត្តិការធនាគារកណ្តាលដូចជា៖ សេដ្ឋកិច្ច, ការត្រួតពិនិត្យធនាគារ, ប្រព័ន្ធទូទាត់សងប្រាក់, និងអភិបាលកិច្ចធនាគារ កណ្តាល។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញចំនួន ៤៣ រូប មកពីធនាគារ កណ្តាល និងអាជ្ញាធររូបិយវត្ថុ ចំនួន ១០ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១