ព័ត៌មាន
ក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលពីរករណី ក្នុងស្រុកកំពង់សៀម
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត រដ្ឋលេខាធិការ បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំវិហារធំ ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ សហគមន៍នេសាទវិហារធំ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងដំណើរនេះ ក្រុមការងារបានចុះបង្ក្រាបបទល្មើសនេសាទ បានចំនួនពីរករណី រួមមាន ៖ ករណីទី១ ឧករណ៍លូស្បៃមុងចំនួន០៨មាត់របាំងស្បៃមុងប្រវែង២៤០ម៉ែត្រ បង្គោលចម្រឹងចំនួន១២០ដើម និងចាក់លែងកូនត្រីទម្ងន់ ០៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ។
ករណីទី២ នៅចំណុចមុខកោះសំពៅ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រុមការងារបង្ក្រាបបានឧបករណ៍រ៉ាវចំនួន ០៥មាត់ របាំងរ៉ាវប្រវែង ២៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ១១០ដើម ចាក់លែងកូនត្រីទម្ងន់ ០៣គីឡូក្រាមនៅចំណុចដីក្រហម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ សូមបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ជាដើម៕





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប