ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានវិភាជន៏ថវិកាស្ថាបនាផ្លូវបេតុងដាក់អោយពួកគាត់ប្រើប្រាស់
ស្វាយរៀង ៖ ផ្លូវលំជនបទក្រាលបេតុង ប្រវែងជាង៩ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិពោម្អម ឃុំត្នោត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកាមូលនិធិឃុំ ប្រចាំឆ្នាំ២០២៥ ត្រូវបានចាប់ផ្តើមស្ថាបនា និងត្រៀមដាក់អោយពលរដ្ឋប្រើប្រាស់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។
តំណាងពលរដ្ឋ ភូមិពោម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោកស្រី ដានី ក្នុងពេលចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះបានសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរស្ថាបនាផ្លូវក្រាលបេតុង ឆ្លងកាត់ភូមិ ឃុំរបស់ពួកខ្ញុំ ខណ:ដែលកាលពីមុននៅក្នុងភូមិឃុំ របស់ពួកយើងខ្ញុំ ពិបាកក្នុងការធ្វើដំណើរនិងផ្លាស់ប្តូរទំនិញខ្លាំងណាស់ ហើយពុំមានផ្លូវល្អសម្រាប់ប្រើប្រាស់ដូចបច្ចុប្បន្ននេះទេ តែសុំដល់ក្រុមការងារស្ថាបនា ធ្វើផ្លូវអោយបានងាយរំដោះទឹក ខណៈដែលក្រុមការងារស្ថាបនាផ្លូវបច្ចុប្បន្ននេះពួកគាត់អាចទទួលយកបាន ។
មានប្រសាសន៏បើកការដ្ឋាននាឪកាសនោះ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៏ បានណែនាំដល់ពលរដ្ឋ ត្រូវចូលរួមបដិភាគដីចំណីផ្លូវ ដើម្បីផ្តល់ឪកាសជូនក្រុមការងារស្ថាបនាផ្លូវអោយបានល្អ ពិសេសត្រូវចូលរួមជាមួយរដ្ឋបាលឃុំ មេភូមិ ដើម្បីធ្វើការត្រួតពិនិត្យការងារស្ថាបនាផ្លូវរបស់ក្រុមការងារ សំដៅរកគុណភាពធានាការប្រើប្រាស់ផ្លូវបានយូរអង្វែង ពីព្រោះផ្លូវដែលរាជរដ្ឋាភិបាល បានវិភាជន៏ថវិកាស្ថាបនានេះ គឺជាផ្លូររបស់បងប្អូនប្រើប្រាស់រាលថ្ងៃ។
ជាមួយនោះដែរលោកអភិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវធ្វើអោយបានត្រូវនិងគម្រោង ដើម្បីធានាការប្រើប្រាស់សំណង់ ពិសេសបញ្ជៀសពីការរិះគន់ពីមជ្ឈដ្ឋានពលរដ្ឋខណៈដែលក្រុមការងារធ្វើអោយរួចពីដៃ ពីព្រោះបច្ចុប្បន្នពលរដ្ឋមួយចំនួនបានចេះដឹងនៃការប្រើប្រាស់បច្ចេកទេសសំណាង់ច្រើនណាស់ដែរ។
ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវបានយូរអង្វែង លោក អភិបាលស្រុកក៏បានស្នើដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមថែរក្សា តាមរយះកាប់បង្ហូរទឹកដក តាមផ្លូវក្នុងករណីមានទឹក រៀបចំធ្វើរបងផ្ទះសំបែង និងដាំបន្លែ បង្ការ ឬផ្កាណាដែលទាក់ទាញភ្នែកអ្នកធ្វើដំណើរឆ្លងការមូលដ្ឋានយើង ។





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប