ព័ត៌មាន
បក្សភូមចៃថៃ គ្រោងបោះឆ្នោតដកសេចក្ដីទុកចិត្តក្នុងការប៉ុនប៉ងទម្លាក់តំណែងនាយករដ្ឋមន្ត្រី Paetongtarn
គណបក្សភូមចៃថៃ(Bhumjaithai)របស់ថៃ ដែលបានដកខ្លួនចេញពីក្រុមចម្រុះកំពុងកាន់អំណាចកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួននឹងស្វះស្វែងរកការបោះឆ្នោតដកសេចក្ដីទុកចិត្តតាមរយៈសភាប្រឆាំងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី ជាការទះកំផ្លៀងមួយទៀតចំពោះនាយករដ្ឋមន្ត្រីដែលកំពុងជួបវិបត្តិរូបនេះ ។

ញ្ញត្តិដែលបានគ្រោងទុកនៅសប្តាហ៍ក្រោយ នឹងក្លាយជាការសាកល្បងសភាលើកដំបូងសម្រាប់លោកស្រី Paetongtarn វ័យ៣៨ឆ្នាំរូបនេះ ចាប់តាំងពីការរងសម្ពាធជាសាធារណៈយ៉ាងធ្ងន់ធ្ងរលើការដឹកនាំរបស់លោកស្រីក៏ដូចជាការបែកបាក់ផ្ទៃក្នុងរបស់ថៃ ដែលបណ្ដាលឱ្យសម្ព័ន្ធភាពកំពុងកាន់អំណាចរួមគ្នាដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រី ស្ថិតក្នុងភាពមិនច្បាស់លាស់។
លោកស្រី Paetongtarn ក៏កំពុងប្រឈមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយក្រុមបានប្ដឹងទៅតុលាការធម្មនុញ្ញ និងអង្គភាពប្រឆាំងអំពើពុករលួយជាតិ ដើម្បីស៊ើបអង្កេតយ៉ាងទូលំទូលាយលើការប្រព្រឹត្តរបស់លោកស្រី។ សេចក្ដីសម្រេចពីស្ថាប័នទាំងពីរ អាចឈានដល់ការដករូបលោកស្រីចេញពីតំណែង។
ទន្ទឹមនឹងនេះ ក្រុមប្រឆាំងរដ្ឋាភិបាលគ្រោងតវ៉ាតាមផ្លូវនានាចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ទាមទារឲ្យលោកស្រីលាលែងពីតំណែង។គណបក្ស Bhumjaithai បានដកការគាំទ្ររបស់ខ្លួនសម្រាប់រដ្ឋាភិបាលកាលពីថ្ងៃពុធសប្តាហ៍មុនដោយសារតែការដឹកនាំរបស់លោកស្រី Paetongtarn ទន្ទឹមនឹងការបែកបាក់ខាងនយោបាយផ្ទៃក្នុងដែលនៅតែបន្ត។ អ្នកនាំពាក្យបក្ស Bhumjaithai និយាយថាពួកគេមានដំណោះស្រាយរបស់គណបក្ស ដើម្បីដាក់ញត្តិបោះឆ្នោតដកសេចក្ដីទុកចិត្តលើនាយករដ្ឋមន្ត្រី ដោយបន្ថែមថា គណបក្សកំពុងអញ្ជើញក្រុមប្រឆាំងផ្សេងទៀតឱ្យគាំទ្រចំណាត់ការនេះ។គួររម្លឹកថាបក្សBhumjaithai មានអាសនៈ៦៩ ហើយនឹងត្រូវការការគាំទ្រពីសមាជិកសភាចំនួន ៣០រូបទៀតដើម្បីបង្កើតញ្ញត្តិនេះ នៅពេលសភាបើកឡើងវិញនៅថ្ងៃទី៣ខែកក្កដា៕


-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប