ព័ត៌មាន
អភិបាលខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខ និងប្រគល់អំណោយ ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែន
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយធុងចម្រោះទឹកសេរ៉ាមិច ថ្នាំពេទ្យ និងសម្ភារៈមួយចំនួនទៀត ប្រគល់ជូនដល់បងប្អូនកងទ័ពវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការផ្តល់ជូននេះ គឺជាការរួមចំណែកដ៏មានន័យក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់វីរកងទ័ព ដែលតែងតែប្រឈមមុខនឹងការលះបង់ និងការលំបាកជាច្រើន។ធុងចម្រោះទឹកស្អាតទាំងនេះ នឹងជួយធានាឲ្យពួកគាត់មានទឹកស្អាត និងមានសុវត្ថិភាពប្រើប្រាស់ ក្នុងតំបន់ដែលកំពុងខ្វះខាតការផ្គត់ផ្គង់ទឹកស្អាត។នៅក្នុងឱកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាព ក៏ដូចជាកម្លាំងកាយចិត្តរបស់បងប្អូនកងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីឈរជើងការពារព្រំដែនយ៉ាងអង់អាចក្លាហាន ធានាបាននូវសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងមូល។
ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យបងប្អូនកងទ័ពទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញភារកិច្ច និងថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមនេះ។
ជាមួយគ្នានេះ ឯកឧត្ដម បានលើកទឹកចិត្តឲ្យបងប្អូនកងទ័ពត្រូវមានស្មារតីសាមគ្គីគ្នាជាធ្លុងមួយ ជួយយកអាសាគ្នាទៅវិញទៅមក ហើយត្រូវអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។ឃិនសារិទ្ធ







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព