ព័ត៌មាន
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ សីហានេះ បានបង្ហោះរូបភាពភ្ជាប់ជាមួយសកម្មភាពម្ចាស់រោងម៉ាស៊ីនកិនស្រូវកំពុងចុះប្រមូលទិញស្រូវរបស់បងប្អូនកសិករ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល។
ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថា សកកម្មភាពក្នុងថ្ងៃនេះ នៅតាមរោងម៉ាស៊ីនដៃគូមួយចំនួន ក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវចំនួន១៨ ដែលបានចូលរួមសហការជាមួយក្រសួងកសិកម្ម ជួយប្រមូលទិញស្រូវសែនក្រអូបនិងស្រូវស្រង៉ែនៅតាមមូលដ្ឋាន តាមរយៈការប្រើប្រាស់កញ្ចប់ថវិកាអន្តរាគមន៍ពិសេស។
ឯកឧត្តម បានបន្តថា៖«ទោះបីជាថ្លៃស្រូវនាពេលបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈម តែការចូលរួមប្រមូលទិញស្រូវពីសំណាក់រោងម៉ាស៊ីនដៃគូទាំងនេះពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល»។
ឯកឧត្តមបានបន្តថា មន្ត្រីកសិកម្មនៅតាមមូលដ្ឋាននឹងនៅបន្តជួយគាំទ្រសម្របសម្រួលដល់ការប្រមូលទិញនិងការដឹកជញ្ជូនរបស់បងប្អូនកសិករយើង រហូតទាល់តែការប្រមូលផលត្រូវបានបញ្ចប់៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព