ព័ត៌មាន
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
(ស្វាយរៀង)៖ អតីតពលការិនីដែលបានវិលត្រឡប់មកពីប្រទេសថៃ ទាំងបីនាក់បងប្អូន ដែលរួមមាន កញ្ញា សំ រក្សា កញ្ញា សំ លីដា និងកញ្ញា សូត្រ ចាន់នី មានស្រុកកំណើតនៅខេត្តក្រចេះ ទទួលបានការងារភ្លាមៗ តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងរោងចក្រ ស៊ឺនសុង បូ ភែកឃីជីង (ខេមបូឌា) ឯ.ក នៅខេត្តស្វាយរៀង។
បើតាមលោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាអនុប្រធានការិយាល័យអ្នកនាំពាក្យ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចុះទៅជួយអន្តរាគមន៍ផ្ទាល់ក្នុងការផ្គូផ្គង រវាងអ្នករកការងារធ្វើ ជាមួយរោងចក្រខាងលើបានឱ្យដឹងថា បងប្អូនគាត់ទាំងបីទទួលបានប្រាក់ឈ្នួលសរុបប្រចាំខែម្នាក់ៗ ចន្លោះពី ៤០០ ទៅ ៥០០ដុល្លាអាមេរិក។
ជាការឆ្លើយតបនូវអ្វីដែលទទួលបាន ពួកគាត់ទាំងបីនាក់បងប្អូន បានសំដែងក្ដីរីករាយដែលបានត្រឡប់មកស្រុកខ្មែរវិញ ហើយទទួលបានការងារនៅជិតផ្ទះ មិនដូចនៅស្រុកថៃ ពួកគាត់ទទួលបានការរើសអើងពីសំណាក់ជនអគតិមួយចំនួន ចាប់តាំងពីមានសង្គ្រាមមក។ ពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរជួយរកការងារធ្វើដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងអំពាវនាវដល់បងប្អូនដែលកំពុងធ្វើការនៅប្រទេសថៃឱ្យវិលត្រឡប់មកស្រុកវិញ ព្រោះនៅប្រទេសកម្ពុជាឥឡូវក៏សម្បូរការងារធ្វើដែរ។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីឱកាសការងារ សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧៕




-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ