ព័ត៌មាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់អាជ្ញាធរខេត្តមានជនភៀសសឹកបន្តយកចិត្តទុកដាក់ពីសុខទុក្ខពួកគាត់ឱ្យបានប្រសើរ
យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៨៨៦គ្រួសារ និងមានជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពសរុបចំនួន ៨,៦៩៤គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៨,៤៤២នាក់ ដោយក្នុងនោះ មានខេត្តចំនួន៤ រួមមាន ឧត្តរមានជ័យ, បន្ទាយមានជ័យ, ព្រះវិហារ និងសៀមរាប។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកមម្ពុជា និង ជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានបន្តគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់ និងបានត្រៀមស្បៀងបម្រុងគ្រប់គ្រាន់ ដែលមានរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ និងជាលេខាធិការដ្ឋាន គ.ជ.គ.ម។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត, មន្រ្តីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរុំឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងជួយលើការថែទាំសុខុមាលភាពភៀសសឹក ពិសេសស្រ្តី និងកុមារឱ្យបានល្អប្រសើរ។









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព