ព័ត៌មាន
គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល ពីព្រោះសន្ដិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ជាបិតាស្ថាបនិក និងប្រតិបត្តិករសន្ដិភាពរបស់កម្ពុជាតាមមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដោយបានបិទបញ្ទប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលអូសបន្លាយជិត៣ទសវត្សរ៍។
តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មានរសៀលនេះ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី គឺជាអ្នកឈរការពារសន្ដិភាព និងសមិទ្ធផលទាំងឡាយ ដែលជាស្មាដៃរបស់សម្ដេចតេជោ និងបន្តអភិវឌ្ឍប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្ដិភាពនេះ។
ឯកឧត្តម ប៉ែន បូណា សន្ដិភាពនៅតែជាអត្តសញ្ញាណរបស់កម្ពុជាជារៀងដ៏រាបទៅមុខទៀតឥតប្រែប្រួលទោះបីជាមានម្ឈដ្ឋានមួយចំនួនបានចោទជាសំណួរ និងលើកឡើងហេតុផលបំភ្លៃមួយចំនួនដែលមានចេតនាធ្វើឱ្យស្រអាប់ដល់ជំហរសន្ដិភាពរបស់កម្ពុជាក៏ដោយ ក៏ជំហរសន្ដិភាពរបស់កម្ពុជានៅតែភ្លឺចែងចាំងក្នុងបេះដូងរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព