ព័ត៌មាន
ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ នៅខេត្តសៀមរាប នាំយកគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
ព្រះសង្ឃ និងពុទ្ធបរិស័ទខេត្តសៀមរាបជាច្រើនអង្គ/នាក់ ដឹកនាំដោយព្រះគ្រូញាណភិតិធម្ម សាន សប្បាយ ចៅអធិការវត្ដវិសុទ្ធិមគ្គ និងឧបាសិកា អគ្គសុធម្មជោតោ ទៀង សុធម្មរិទ្ធ នៅរសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៥ បាននិមន្ដនាំយក នាំយកអំណោយគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនវីរកងទ័ពជួរមុខ នៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ។
ព្រះគ្រូញាណភិតិធម្ម សាន សប្បាយ ចៅអធិការវត្ដវិសុទ្ធិមគ្គ ស្រុកអង្គរធំ ខេត្ដសៀមរាប ព្រះអង្គមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជា ព្រះអង្គរួមទាំងពុទ្ធបរិស័ទ្ធ សប្បុរសជនខ្មែរ ក៏បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគល់ជូនពួកគាត់ ដើម្បីជួយសម្រួលទុក្ខខ្លះៗជាមួយរដ្ឋាភិបាល។ព្រះអង្គបន្ដថា ទោះបីជាការយកអំណោយទៅជូនកងទ័ពនៅឆ្ងាយខេត្ដក្ដី ប៉ុន្តែជាទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព ហើយការផ្តល់ជូននូវសម្ភារៈទាំងនេះ មិនមែនថា រាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែម គឺបង្ហាញពីការសាមគ្គីភាព ជួយគ្នាក្នុងគ្រាលំបាក។ ព្រះអង្គបានបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានលះបង់កាយចិត្ដ គ្រួសារប្រពន្ធកូនជាទីស្រលាញ់ សុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ខណៈដែលប្រជាពលរដ្ឋរបស់យើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារផងដែរ។ជាមួយគ្នានោះដែរ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏បានសូត្រធម៌ប្រោះព្រំទឹកមន្ដដល់វីរកងទ័ព និងបួងសួងដល់បារមីវត្ថុសក្ដិសិទ្ធិក្នុងទឹកដីអាណាចក្រខ្មែរ ឱ្យកងកម្លាំងគ្រប់ប្រភេទទទួលបាននូវជោគជ័យឈ្នះអស់ពីការឈ្លានពានរបស់សត្រូវផងដែរ ។
តំណាងឱ្យវីរកម្លាំងទ័ពដ៏អង់អាចក្លាហាន នៅក្នុងខេត្ដឧត្ដមមានជ័យ ក៏បានសម្ដែងការដឹងគុណដល់សប្បុរសជនជាច្រើន ទាំងក្នុងនៅក្រៅប្រទេស ដែលតែងបាននាំយកអំណោយក៏ដូចជាស្បៀងអាហារជារៀងរាល់ថ្ងៃដល់កងកម្លាំងជួរមុខក្នុងខេត្ដឧត្ដរមានជ័យ ដែលនេះបង្ហាញពីទឹកដ៏ល្អរបស់ប្រជាជនខ្មែរ ជាពិសេសព្រះចៅអធិការវត្ដវិសុទ្ធិមគ្គ ដែលព្រះអង្គមានព្រះទ័យយកចិត្ដទុកដាក់ផ្ដល់គ្រឿងងឧបភោគ បរិភោគ និងថវិកានេះ។ពួកគាត់បានសម្ដែងការកោតស្ងប់ស្ងែញ ដែលបានឃើញប្រជាពលរដ្ឋខ្លួន ចេះជួយគ្នាក្នុងគ្រាមានទុក្ខ ខណៈដែលពួកគាត់បានហ៊ានពលីសាច់ស្រស់ឈាមស្រស់ដើម្បីបូរណភាពទឹកដី៕




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព