ព័ត៌មាន
ក្រសួងអប់រំ ចាប់ផ្ដើមដឹកវិញ្ញាសាប្រឡងបាក់ឌុបទៅកាន់បណ្ដារាជធានី-ខេត្តទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ នេះ ចាប់ផ្ដើមដឹកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅកាន់បណ្ដារាជធានី-ខេត្តទៅទាំងប្រទេស។ ការដឹកជញ្ជូនវិញ្ញាសាចេញទៅតាមរាជធានី-ខេត្តនេះ ក៏មានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចូលរួមតាមដានពិនិត្យដំណើរការ ដើម្បីធានាបានភាពត្រឹមត្រូវផងដែរ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា ការដឹកជញ្ជូនវិញ្ញាសានៅថ្ងៃនេះ គឺដឹកចេញពីវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមការចូលរួមពិនិត្យតាមដានដោយ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ តាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា វិញ្ញាសាទាំងអស់ដែលដឹកចេញនៅថ្ងៃនេះ នឹងរក្សាទុកនៅតាមសាលារាជធានី- ខេត្តគោលដៅនីមួយៗ ដោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការងារទាក់ទងជាមួយអាជ្ញាធរដែនដីតាមរាជធានី-ខេត្តនីមួយៗរួចហើយ។ ចំពោះវិញ្ញាសាប្រឡងបាក់ឌុប សម្រាប់ទីតាំងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប និងរក្សាទុកនៅសាលាស្រុកពួក។ ទីតាំងភូមិសាស្ត្រស្រុកពួកនេះ នឹងត្រូវរៀបចំសម្រាប់ការប្រឡងបាក់ឌុប ចំពោះបេក្ខជនដែលមកពីខេត្ត ឧត្តរមានជ័យ។
សម្រាប់ដំណើរការប្រឡងនឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី ២៨ និង ថ្ងៃទី ២៩ ខែសីហា។ ក្រោយប្រឡងចប់សន្លឹកកិច្ចការទាំងអស់ នឹងត្រូវដឹកជញ្ជូនត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីធ្វើការកែ។ ដំណាក់កាលកំណែនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញា រីឯការបូកស្រង់ពិន្ទុ គ្រោងធ្វើនៅថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី ១៨ ខែកញ្ញា។ ចំពោះការប្រកាសលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី ២០ ខែកញ្ញា សម្រាប់រាជធានី-ខេត្តទាំង ២៥ទូទាំងប្រទេស។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥នេះ មានបេក្ខជនសរុប ១៤៦ ៧២០ នាក់ ក្នុងនោះមានមានបេក្ខជនថ្នាក់សង្គមចំនួន ១០៦ ០៤២នាក់ រីឯសិស្សថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់៕ អត្ថបទ៖ គឹម ហុក










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព